ពិភពលោក៖ នាពេលនេះ យន្ដហោះរបស់ម៉ាឡេស៊ី ដែលមានជើងហោះហើរ ៣៧០ បានធ្លាក់ចុះទៅក្នុងមហាសមុទ្រ ឥណ្ឌា នៃភាគខាងត្បូង តាមសម្ដីរបស់លោក នាយករដ្ឋមន្ដ្រីម៉ាឡេស៊ី Najib Razak។

តាមប្រភពព័ត៌មានរបស់CNNក៏ បានបញ្ជាក់ទៀតថា តាមការដកស្រង់ការវិភាគថ្មីនៃ ទិន្នន័យផ្កាយរណប ដោយក្រុមហ៊ុនផ្កាយរណប មួយរបស់ប្រទេសអង់គ្លេស 

និងក្រុមស៊ើបអង្កេត គ្រោះថ្នាក់ចរាចរណ៍ ក៏បានបញ្ជាក់ទៀតថា គ្មាននរណាម្នាក់ ដែលនៅមានជីវិតរស់រាននោះទេ។ 

ជាមួយគ្នានេះ បងប្អូនសាច់ញាតិរបស់ អ្នកដំណើរនៃជើងហោះហើរទាំងនេះ ដែលបានទទួលដំណឹងពី អ៊ែរឡាញនៅក្នុងប៉ែកាំង បាននិយាយថា " អ្នកដំណើរទាំងអស់ បានស្លាប់អស់ហើយ"។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី បានធ្វើការប្រកាសនេះ ដោយយោងទៅលើការ ធ្វើវិភាគដែលមិនមានពីមុន របស់ទិន្នន័យផ្កាយរណប ដែលបានផ្ញើរចេញពី យន្ដហោះ ដែលជារបស់ក្រុមហ៊ុនផ្កាយរណបរបស់អង់គ្លេស។ នៅក្នុងនោះ លោករដ្ឋមន្ដ្រីនេះ ក៏មិនបានធ្វើការបរិយាយ ឲ្យបានក្បោះក្បាយ ពីការវិភាគអ្វីនោះដែរ។

ប៉ុន្ដែគាត់និយាយថា វាពិតជា ច្បាស់លាស់ណាស់ ដែលជើងយន្ដហោះហើរ ៣៧០នេះ មានទីតាំងចុងក្រោយ គឺស្ថិតនៅចំនុចកណ្ដាលនៃ មហាសមុទ្រឥណ្ឌាភាគខាងត្បូង ដែលវានៅឆ្ងាយពីកន្លែងដែល អាចធ្វើការចុះចតបាននោះ។

ជាចុងក្រោយ លោកសុំអង្វរឲ្យអ្នកកាសែតជួយរក្សាភាពស្ងៀមស្ងាត់ និង គោរពដល់បងប្អូននៃសាច់ញាតិ របស់អ្នកដំណើរផងដែរ។

សូមរងចាំព័ត៌មានលំអិតបន្ថែមទៀត....


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]