ក្នុងប្រវត្តិសាស្ត្រនៃជើងហើរយន្ដហោះ មានព្រឹត្តិការណ៍ធ្លាក់យន្តហោះ ជាច្រើនដង ដែលគ្រោះថ្នាក់ទាំងនេះ ជួនកាលបណ្តាលមកពី កត្តាធម្មជាតិ និងខ្លះទៀតបណ្តាលមកពី កត្តាម៉ាស៊ីនរឺកំហុសមនុស្ស ជាហេតុធ្វើអោយអន្តរាយជាការស្លាប់ របួស ជាច្រើននាក់ និងបាត់ខ្លួនយន្តហោះផ្ទាល់ ជាដើម។

យោងតាមស្ថិតិដែលផ្តល់អោយ ប្រហែលជាមនុស្ស ១,០០០ នាក់ប៉ុណ្ណោះ ដែលស្លាប់ដោយសារតែ ហេតុការណ៍ធ្លាក់យន្តហោះ ក្នុងមួយឆ្នាំៗ ពោលគឺមានភាពប្រសើរ និងសុវត្ថិភាពជាង ការធ្វើដំណើរតាមដីគោក ដែលមានមនុស្សប្រមាណជា ៧០០,០០០ នាក់ស្លាប់ជារៀងរាល់ឆ្នាំ។ នៅពេលដែលយន្តហោះធ្លាក់ម្តងៗ គឺមានគ្រោះថ្នាក់ណាស់ ដោយអាត្រានៃការសង្ឃឹមរស់ គឺមានស្តួចស្តើងតែប៉ុណ្ណោះ ប៉ុន្តែជួនកាលក៏មានអព្ភូតហេតុផងដែរ ដែលថ្ងៃនេះខ្មែរឡូតនឹងនាំយកមកនូវ រឿងរ៉ាវអព្ភូតហេតុ ទាំង ១០ របស់ប្រវត្តិសាស្ត្រការធ្លាក់យន្តហោះ ខាងក្រោមនេះ៖

១. អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Caribbean Airlines ឆ្នាំ ២០១១

ប្រភេទយន្តហោះ Boeing 737 ទីកន្លែងធ្លាក់៖ ទីក្រុង Georgetown ប្រទេស Guyana

អ្នកដំណើរទាំង ១៦៣ នាក់ នៅរស់រានមានជីវិត ដោយ ៣ នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ

២.អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Dagestan Airlines ឆ្នាំ ២០១០

ប្រភេទយន្តហោះ Tu-154M ទីកន្លែងធ្លាក់៖ ព្រលានយន្តហោះអន្តរជាតិ Domodedovo ទីក្រុង ម៉ូស្គូ

ក្នុងចំណោមអ្នកដំណើរទាំង ១៦៣ នាក់ និងបុគ្គលិកយន្តហោះ ៩ នាក់ គឹមានតែអ្នកដំណើរ ៣ នាក់ស្លាប់ និង ៨២ នាក់ឯទៀត រងរបួស។

៣.អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Aires Colombia ឆ្នាំ ២០១០

ប្រភេទយន្តហោះ Boeing 737 ទីកន្លែងធ្លាក់៖ កោះ San Andres ប្រទេសកូឡុំប៊ី

ក្នុងចំណោមអ្នកដំណើរទាំង ១២៥ នាក់និងបុគ្គលិកយន្តហោះ ៦ នាក់ គឺនៅរស់រានមានជីវិត ដោយភាគច្រើនបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យ ក្នុងនោះ ៥ នាក់គឺរបួសធ្ងន់។

៤.អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Yemen Airways ឆ្នាំ ២០០៩

ប្រភេទយន្តហោះ Airbus A310 ទីកន្លែងធ្លាក់៖ កោះ Comoros

ក្នុងចំណោមអ្នកដំណើរ និងបុគ្គលិកយន្តហោះទាំង ១៥៣ នាក់ គឺស្លាប់ទាំងអស់ នៅសល់តែក្មេងស្រីជំទង់ ជនជាតិបារាំង តែម្នាក់គត់។

៥. អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ឆ្នាំ ២០០៩

ទីកន្លែងធ្លាក់៖ ព្រលានយន្តហោះ Amsterdam Schiphol ប្រទេស ហូឡង់

ក្នុងចំណោមអ្នកដំណើរទាំង ១៣៤ នាក់ គឺមានតែ ៩ នាក់ស្លាប់ និង ៨០ នាក់ឯទៀត រងរបួស។

៦.អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ US Airways ឆ្នាំ ២០០៩

ប្រភេទយន្តហោះ Airbus A320 ទីកន្លែងធ្លាក់៖ ទន្លេ Hudson រដ្ឋ Manhattan ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

អ្នកដំណើរទាំង ១៥៥ នាក់នៅរស់រានមានជីវិត

៧.អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Continental Airlines ឆ្នាំ ២០០៨

ប្រភេទយន្តហោះ 737 ទីកន្លែងធ្លាក់៖ ព្រលានយន្តហោះ Denver រដ្ឋ Colorado

ក្នុងចំណោមអ្នកដំណើរទាំងអស់ គឺនៅរស់រានមានជីវិត ដោយ ៣៨ នាក់រងរបួស, ២ នាក់របួសធ្ងន់ និង ៣៦ នាក់ឯទៀត រងរបួសស្រាល។

៨.-អព្ភូតហេតុធ្លាក់យន្តហោះ Slovak Air Force ឆ្នាំ ២០០៦

ប្រភេទយន្តហោះ Antonov An-24 ទីកន្លែងធ្លាក់៖ តំបន់ព្រៃ ភាគខាងជើងប្រទេស ហុងគ្រី

ក្នុងចំណោមកងរក្សាសន្តិសុខទាំង ៤៣ នាក់ គឺមានតែម្នាក់គត់ នៅរស់រានមានជីវិត

៩. -អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Air France ឆ្នាំ ២០០៥

ប្រភេទយន្តហោះ Airbus A340 ទីកន្លែងធ្លាក់៖ ច្រាំងទន្លេ Etobicoke Creek ប្រទេសកាណាដា

ក្នុងចំណោមអ្នកដំណើរទាំង ២៩៧ នាក់បូករួមនិងបុគ្គលិកយន្តហោះ ១២ នាក់ គឺនៅរស់រានមានជីវិត ដោយមានតែ ៤៣ នាក់ក្នុងចំណោមនោះ រងរបួសតែប៉ុណ្ណោះ។

១០. -អព្ភូតហេតុធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Intercontinental Airlines ឆ្នាំ ១៩៩៥

ទីកន្លែងធ្លាក់៖ វាលល្បាប់ភួក ភាគខាងជើង ប្រទេសកូឡុំប៊ី

ក្នុងចំណោមអ្នកដំណើរទាំង ៥១ នាក់គឺស្លាប់ទាំងអស់ គឺនៅសល់តែកុមារីអាយុ ៩ ឆ្នាំម្នាក់តែប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត។

តើប្រិយមិត្តយល់ថា ព្រឹត្តិការណ៍ធ្លាក់យន្តហោះណា ដែលមានអព្ភូតហេតុជាងគេ?

ប្រភព៖ China.org

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]