កាលពីប៉ុន្មានខែមុន ខ្មែរឡូតបានបង្ហាញ ពីវីដេអូមួយនូវគុណវិបិត្តនៃការ បរិភោគមីកញ្ចប់។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងជ្រាប អោយច្បាស់ថា ហេតុអ្វីបានជា យើងគួរតែជៀសឆ្ងាយ ពីមីកញ្ចប់បែបនេះ៖

១) កើតជម្ងឺមហារីកផ្សេងៗបាន៖ ដោយសារតែមី បានខ្ចប់ទុកក្នុង រយៈពេលយូរ ដូច្នេះអាចធ្វើអោយ អ្នកបរិភោគ មានផលប៉ះពាល់ដល់សុខភាព ជាពិសេស គឺជម្ងឺមហារីកផ្សេងៗ ដែលអាច មកបៀតបៀនខ្លួនអ្នកបាន។

២) អាហារគ្មានសារធាតុចិញ្ចឹម៖ ដូចអ្នកបានដឹងស្រាប់ហើយថា មីកញ្ចប់គ្មាន ជាតិវីតាមីន សរសៃ ជាតិរ៉ែ និងជាតិកាបូហ៊ីដ្រាត ដែលអាចជួយបំប៉ន រាងកាយអ្នកនោះទេ។

៣) មានជាតិសូដ្យូមខ្ពស់៖ មីកញ្ចប់ សម្បូរជាតិសូដ្យូមច្រើន ដែលអាចមានបញ្ហាដល់បេះដូង ធ្វើអោយដាច់សរសៃឈាមបេះដូង និង ឈាមរត់មិនស្រួល ទៀតផង។

៤) អាចធាតុដុះក្បាលពោះ៖ ចំពោះមីកញ្ចប់ ផ្ទុកសារធាតុខ្លាញ់ និងជាតិសូដ្យូម ដូច្នេះធ្វើអោយរាងកាយរបស់អ្នក ឡើងទម្ងន់ និង ដុះក្បាលពោះបាន។

៥) ប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ មីកញ្ចប់ ជាអាហារដែល ដែលប៉ះពាល់ដល់ប្រព័ន្ធរំលាយ យ៉ាងខ្លាំង ពីព្រោះថា វាធ្វើអោយពិបាក កិនរំលាយ ជាងអាហារផ្សេងៗ។

ដូច្នេះប្រសិនប្រិយមិត្ត បានដឹង និងជ្រាបហើយ គួរតែកាត់បន្ថយ រឺក៏ជៀសវាង ពីមីកញ្ចប់នេះ ពីព្រោះវា មិនអាចនាំ នួវគុណប្រយោជន៏ សម្រាប់ខ្លួនអ្នកទេ។

រូបតំណាង

ការចាប់អារម្មណ៍ខ្មែរឡូត៖

ជាទូទៅមីកញ្ចប់ តែងតែផ្ទុកនូវជាតិ Tertiary-butyl hydroquinone (TBHQ) ដែលជាជាតិប្រឆាំងនឹង អុកស៊ីតកម្ម ដើម្បីការពារផលិតផលវេបខ្ចប់ ឲ្យនៅមានគុណភាពល្អ និងមានតម្លៃថោក។

យ៉ាងណាមិញ ជាតិគីមីទាំងនោះ មិនបានផ្ដល់នូវ អត្ថប្រយោជន៍ ល្អណាមួយ ដល់ដំណើរការរំលាយអាហារ ឬរូបរាងកាយអ្នកនោះទេ។ ជួបជាមួយនឹង អ្នកជំនាញសិក្សាពីផ្នែកអាហារ គឺលោកវេជ្ជបណ្ឌិត Braden Kuo នៅក្នុងមន្ទីរពេទ្យទូទៅ (Massachusetts General Hospital) នៃសហរដ្ឋអាមេរិក ដែលលោកបានធ្វើការពិសោធន៍ តាមរយៈការបញ្ចូលកាមេរ៉ាតូច ដែលមានទំហំប៉ុនថ្នាំវីតាមីន ទៅក្នុងពោះ និងដើម្បីថតយកសកម្មភាព នៃការរំលាយ រវាងមីស្រស់(ដែលធ្វើដោយខ្លួនឯង) និងមីកញ្ចប់ នៅក្នុងពោះ ដែលលោកចំណាយពេល ៣២ម៉ោង ថតយកសកម្មភាពរំលាយអាហារនេះ។

វីដេអូ រយៈពេល ២ម៉ោងនិង២០នាទី បានបង្ហាញពីដំណើរការ រំលាយអាហារក្នុងពោះ ដែលពិតជាធ្វើឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង។

សម្រាប់ ទស្សនីយភាពដំបូងនៅក្នុងវីដេអូ បានបង្ហាញពី សកម្មភាពនៅក្នុង ពោះកំពុងតែរកិលទៅមុខ និងក្រោយ ដែលនេះមានន័យថា វាកំពុងតែប្រឹងប្រែង កិនមីកញ្ចប់នេះយ៉ាងខ្លាំង ខណៈពេលដែលអ្នកស្ម័គ្រចិត្ដដូចគ្នា បរិភោគមីស្រស់នេះវិញ គឺមានលទ្ធផលផ្សេងគ្នានោះ ដោយមីស្រស់ងាយស្រួលនឹង រលាយជាង មីកញ្ចប់។

សុរបសេចក្ដីមក ទាំងនេះគឺជា ផលប៉ះពាល់ដល់ការ ស្រូបយកនូវសារធាតុចិញ្ចឹម និងបើតាមទ្រឹស្ដី បានបង្ហាញឲ្យដឹងថា វាពិបាកក្នុងការថែរក្សា ដូចជាវាបង្ក ឲ្យមានការស្ទះអាហារ នៅក្នុងពោះរយៈពេលយូរ មុននឹងវាបញ្ជូនទៅ កាន់ពោះវៀន និងរលាយបាត់អស់នោះ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]