គម្រប់ខួបនៃការបាត់យន្តហោះ Boeing ៧៧៧ របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline បានឈានចូលមកដល់ថ្ងៃទី ៨ ហើយ ខណៈព័ត៌មានផ្លូវការជាច្រើន បានកើតឡើងដូចជា ការពិតការបាត់ខ្លួន របស់យន្តហោះនេះ គឺត្រូវគេប្លន់ ទំនងដោយសារតែការប្រឆាំងទៅនឹង នយោបាយ ដែលនេះជាតម្រុយជាអាទិភាពមួយ ឈានដល់ការឆែកឆេរផ្ទះ អ្នកបើកបរយន្តហោះ លោក Zaharie Ahmad Shah កន្លងទៅនេះ។

បន្ទាប់ពីការឆែកឆេរផ្ទះ អ្នកបើកបរយន្តហោះ និងសហការីរួចមក ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បានរឹបអូសនិងធ្វើការត្រួតពិនិត្យទៅលើ ឧបករណ៍រៀនបើកយន្ដហោះ ដែលគាត់ច្នៃដោយខ្លួនឯង។ ក្នុងនោះពួកគេក៏បានស៊ើបសួរចម្លើយ អ្នកជំនាញវិស្វករជាច្រើន ដែលធ្លាប់ប៉ះពាល់យន្តហោះ នៅមុនពេលហោះហើរ ផងដែរ។

ការស៊ើបអង្កេតបានចេញជាផ្លូវការមួយទៀតហើយ ដោយចេញផ្សាយដោយសារព័ត៌មានអង់គ្លេសថា ការបាត់ខ្លួន យន្តហោះ Boeing 777 របស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airline ទំនងពាក់ព័ន្ធនឹងពួកភេវរកម្ម អាល់កៃដា ហើយការបាត់យន្តហោះនេះ គឺមានភាពស្រដៀងគ្នាទៅនឹង ការលួចយន្តហោះទៅបុកអាគារពាណិជ្ជកម្មពិភពលោក និងក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិក នាថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០០១។

ការសន្និដ្ឋាននេះបានកើតឡើង បន្ទាប់ពីអ្នកនាំពាក្យក្រុមអាល់កៃដា Saajid Badat បានប្រាប់តុលាការថា មានក្រុមប្រុសៗម៉ាឡេជាច្រើន ធ្លាប់មានគំនិតប៉ុនប៉ងគ្រប់គ្រងយន្តហោះ ដោយប្រើប្រាស់គ្រាប់បែកលាក់ក្នុងស្បែកជើង ទុកសម្រាប់បំផ្ទុះទ្វារ ចូលទៅបន្ទប់បើកបរ។

អ្នកនាំពាក្យមួយនេះបានបន្តទៀតថា លោកធ្លាប់ជួបក្រុមសកម្មជនជីហ៉ាតម៉ាឡេជាច្រើន ក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលមានម្នាក់ក្នុងចំណោមនោះ គឺជាអ្នកបើកយន្តហោះ ហើយលោកក៏បានអោយស្បែកជើងគ្រាប់បែក មួយគ្រាប់ ទៅពួកគេផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី បានបន្តកិច្ចខិតខំប្រឹងប្រែងស្វែងរក យន្តហោះ Boeing 777 យ៉ាងយកចិត្តទុកដាក់ ដោយបានសហការជាមួយបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសកាហ្សាស្ថាន, អ៊ុយបែកហ្គីស្ថាន, Kyrgyzstan, Turkmenistan, ប៉ាហ្គីស្ថាន, បង់ក្លាដេស, ឥណ្ឌា, ចិន, មីយ៉ាន់ម៉ា, ឡាវ, វៀតណាម, ថៃ, ឥណ្ឌូនេស៊ី, អូស្ត្រាលី និងបារាំង ដោយពួកគេសង្ឃឹមថាប្រទេសទាំងនេះ នឹងអាចសហការគ្នា ក្នុងការស្វែងរក ដូចជាផ្តល់ទិន្នន័យផ្កាយរណប លទ្ធភាពស្វែករកដីគោគ ទិន្នន័យរ៉ាដា នាវាចរណ៍ និងការប្រើប្រាស់ប្រព័ន្ធផ្លូវអាកាស ជាដើម។



                               ឧបករណ៍រៀនបើកយន្ដហោះ

                 អ្នកបើកបរយន្តហោះ លោក Zaharie Ahmad Shah

          សហការី បើកបរយន្តហោះ

អ្នកនាំពាក្យក្រុមអាល់កៃដា Saajid Badat

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]