ពិភពលោក៖ មានមនុស្ស ៩នាក់ ដែលបានឃើញផ្ទាល់ភ្នែក បានប្រាប់ទៅកាន់ អជ្ញាធររបស់ខ្លូនថា ពួកគេពិតជាបានឃើញ ជើងហោះហើរ MH370 ប្រហែលជា មួយម៉ោង នៅភាគខាងជើង ឆៀងខាងលិចនៃប្រទេស ក្បែរព្រំប្រទល់ប្រទេសថៃ បន្ទាប់ពី បាត់ខ្លួនពីលើអេក្រង់នៃរ៉ាដា ដែលយន្ដហោះនោះ បានបកក្បាលឬត្រលប់ ក្រោយវិញ។

យ៉ាងណាមិញ ការរីកសុះសាយនៃ ដំណឹងនេះ ត្រូវបានគេជឿជាក់ថា យន្ដហោះនេះ បានប្ដូរទិសដៅរបស់ខ្លួន និងអាចប្រហែលជាធ្លាក់ចូល ទៅក្នុង ច្រកសមុទ្រនៃម៉ាឡាកាវិញ ឬនៅក្បែរសមុទ្រ Andaman ដែលនាពេលនេះ ទីកន្លែងនោះ កំពុងតែត្រូវបានគេផ្ដោតជាសំខាន់ ក្នុងការរុករក និងស្រាវជ្រាវ។

គួរបញ្ជាក់ថា អ្នកដែលបានឃើញផ្ទាល់ភ្នែក គឺជាអ្នកនេសាទ អ្នកជួញដូរ និងជាអ្នកភូមិ ដូចជានៅក្នុងទីក្រុងតូច Kuala Besar, Pentai Cahaya Bulan, Pentai Senok និង Penarik ដែលបានឃើញ ប្រភេទយន្ដហោះនេះ បានហោះក្នុងកម្ពស់ទាប ពីលើផ្ទៃសមុទ្រ មុននឹងបាត់ស្រមោលនោះ។

ជួបជាមួយនឹង លោកអ្នកគ្រប់គ្រងការទូទៅ ជើងអាកាសរបស់ប្រទេស ម៉ាឡេស៊ី Rodzali Daud បានថ្លែងថា ការស្រាវជ្រាវ និងជួយសង្គ្រោះដ៏ មោះមុតនេះ ត្រូវបានពង្រីកទីតាំង រហូតដល់ច្រកសមុទ្រខាងជើង នៃម៉ាឡាកា និង ចំពោះរឿង ដែលយន្ដហោះនេះ បកក្បាលត្រលប់ក្រោយ ពួកលោកកំពុងតែធ្វើការពិចារណា។

ជាមួយគ្នានោះ អ្វីដែលមិននឹកស្មានដល់នោះនៅឯទីក្រុង ប៉េកាំង ប្រទេសចិនឯណោះវិញ គឺ បងប្អូន សាច់ញាតិ ដែលជាជនជាតិចិនទាំងនោះ បាននាំគ្នាបញ្ចេញភាពស៊ាំចិត្ដ និងនឿយណាយរបស់ពួកគេ ទៅកាន់មន្ដ្រីម៉ាឡេស៊ី ដោយគប់នឹងដបទឹកសុទ្ធ និងស្រែកថា “ប្រាប់ការពិតដល់ពួកយើងមក”។

ចុះប្រិយមិត្ដ មានមតិយោបល់យ៉ាងណា ចំពោះ ការបកក្បាលត្រលប់ នៃយន្ដហោះនេះ និងការជះកំហឹងរបស់ប្រជាពលរដ្ឋចិន ទៅកាន់អជ្ញាធរ ម៉ាឡេស៊ីបែបនេះនោះ?

សូមទស្សនាវីដេអូ ដែលថតជាប់ ពេលគប់ដបទឹកសុទ្ធ

រូបភាពតំណាង នៃការវិលក្បាលត្រលប់ក្រោយនៃ យន្ដហោះ

នេះជាកាតជូនពរ ដែលភ្ញៀវទេសចរ និងបងប្អូន ជនទាំង ២៣៩នាក់  បាននាំគ្នាសរសេរ

រូបភាពបងប្អូន និងសាច់ញាតិ ដែលនាំគ្នា ឈររងចាំ

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]