ចិន៖ យោងតាមប្រភពព័ត៌មាន បរទេស បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានស្រ្តីម្នាក់ កាត់ដាច់ប្រដាប់ភេទ ក្រោយពីចាប់រំលោភរូបនាង រួចមក។

នេះជារឿងរ៉ាវស្នេហាលួចលាក់មួយ រវាងស្រ្តីឈ្មោះ Yeung Ki វ័យ ៤១ឆ្នាំ ជាអ្នករស់នៅទីក្រុង ហុងកុង ជាមួយនឹង បុរសរៀបការរួចទៅហើយម្នាក់ ឈ្មោះ Zhou Hui វ័យ ៣២ឆ្នាំ ដោយពួកគេ ថែមទាំងមានកូនជាមួយគ្នា ទៀតផង។ បុរសរងគ្រោះ ឈ្មោះ Hui នោះ តែងតែទារលុយពី Yeung ជាប់ជាប្រចាំ ក្នុងលក្ខណៈខ្ចី ហើយបំណុល ចេះតែកើនច្រើនឡើងៗ។

នៅថ្ងៃកើតហេតុ ដោយសារតែ Hui មិនមានប្រាក់សងនោះ ទើបធ្វើឲ្យ Yeung មិនព្រមឲ្យលុយខ្ចីបន្ថែមទៀត ជាហេតុធ្វើឲ្យ Hui មានការខឹងសម្បាជាខ្លាំង។ បន្ទាប់មក Hui រូបគេបានធ្វើការគំរាម ទៅលើYeung ថា បើសិនជានាង មិនព្រមប្រគល់លុយមកឲ្យខ្លួន ចំនួន ២៥,៨០០ដុល្លារ សំរាប់យកទៅទិញឡាន ទេនោះ រូបគេនឹងយក រូបថតអាក្រាតរបស់ Yeung ទៅបង្ហោះចែកចាយ លើអ៊ិនធើណេត មិនខាន។

ក្រោយមក Yeung បានរុញច្រាន Hui ដួលទៅនឹងដី និង បានវាយដំ ទៅលើនាង និង កូនរបស់នាង។ បន្ទាប់មករូបគេ បាននាំ កូនរបស់នាងចេញពីបន្ទប់ មុនពេល ចាប់ផ្តើមសកម្មភាព រំលោភទៅលើ រូបនាងតែម្តង។ យ៉ាងណាមិញ ជាការសងសឹក Yeung បានលួចដាក់ថ្នាំសន្តំទៅលើ បុរសឈ្មោះ Hui នោះ និង បានលួចកាត់ប្រដាប់ភេទរបស់គេ បោះចូលទៅក្នុងបង្គន់ និង ចុចទឹកហូរទៅបាត់ ទៀតផង។ បន្ទាប់ពី Hui ភ្ញាក់ដឹងខ្លួនវិញ មានការឈឺចាប់ និង ដឹងថាខ្លួនត្រូវបាននាង លួចកាត់ប្រដាប់ភេទដូចនេះ កាន់តែមាន ការខឹងសម្បាយ៉ាងខ្លាំង រួចក៏ប៉ុនប៉ងចូលមកវាយនាង តែបែរជានាង យកញញួរវាយវិញ រហូតដល់ស្លាប់តែម្តង។

ទោះជាយ៉ាងណា ករណីនេះ កំពុងស្ថិតក្នុងការកាត់ក្តីនៅឡើយ ចំណែក ស្រ្តី ឈ្មោះYeung នោះ នាងបានអះអាងថា ខ្លួនវាយទៅលើគេ ដើម្បីការពារខ្លួនតែប៉ុណ្ណោះ៕

ប្រិយមិត្ត យល់យ៉ាងណាដែរ ចំពោះករណីនេះ?


តុលាការទីក្រុងហុងកុង (រូបតំណាង)

ប្រភព៖ បរទេស

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]