កាលពីថ្មីៗនេះ ព័ត៌មានក្តៅគគុកមួយបានផ្ទុះឡើង ដែលមានប្រិយមិត្តជាច្រើនតាមដានមិនឈប់ឈរ និងចង់ដឹងពីមូលហេតុយ៉ាងខ្លាំង នៅពេលដែលយន្តហោះ ប្រភេទ Boeing 777 របស់អាកាសចរណ៍ Malaysia Airlines បានបាត់ខ្លួនអស់រយៈពេល ៤ ថ្ងៃមកហើយមកដល់ពេលនេះ គឺចាប់ពីថ្ងៃទី ០៨ រហូតមកដល់ថ្ងៃទី ១២ នេះ នៅតែមិនទាន់ទទួលបានដំណឹង ពីយន្តហោះនេះឡើយ។

ដោយសារតែព័ត៌មានអាក្រក់នេះហើយ ទើបមានអ្នកទេសចរខ្លះចាប់ផ្តើមខ្លាចរអា នៅពេលដែលធ្វើដំណើរតាមអាកាសម្តងៗ ប៉ុន្តែអស់បារម្ភថ្ងៃនេះខ្មែរឡូតនឹងនាំអារម្មណ៍ប្រិយមិត្ត ទៅស្គាល់ក្រុមហ៊ុនអាកាសចរណ៍ ទាំង ១០ ដែលមានសុវត្ថិភាពជាងគេ នៅលើពិភពលោក ដែលចំណាត់ថ្នាក់នេះ គឺចេញផ្សាយដោយគេហទំព័រវាយតម្លៃ ល្បីឈ្មោះមួយ “AirlineRatings.com” ។

ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ ៤៤៨ ដែលគេហទំព័រធ្វើការវាយតម្លៃ គឺមានក្រុមហ៊ុនអាកាសចរណ៍ ១៣៧ ដែលទទួលបានពិន្ទុពេញ ផ្កាយ ៧/៧ ហើយជាង ៥០ ក្រុមហ៊ុនផ្សេងទៀត គឺមានតែ ផ្កាយ ៣ រឺតិចជាងនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Air New Zealand  របស់ប្រទេស ញូវហ្ស៊ីឡិន


ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways របស់ប្រទេស ជប៉ុន


ក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific Airways របស់ប្រទេស ចិន


ក្រុមហ៊ុនអាកាសចរណ៍ Emirates របស់ប្រទេស អារ៉ាប់រួម


ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways របស់ប្រទេស អារ៉ាប់រួម


ក្រុមហ៊ុនអាកាសចរណ៍ Eva Air របស់ប្រទេសចិន


ក្រុមហ៊ុនអាកាសចរណ៍ Royal Jordanian របស់ប្រទេស ហ្សូដង់


ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines របស់ប្រទេសសឹង្ហបុរី


ក្រុមហ៊ុនអាកាសចរណ៍ Virgin Atlantic របស់ប្រទេស អង់គ្លេស


ក្រុមហ៊ុនអាកាសចរណ៍ Qantas របស់ប្រទេស អូស្ត្រាលី


តើប្រិយមិត្តពេញចិត្តមួយណាជាងគេ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]