ភ្នំពេញៈ តារាកំប្លែងល្បីឈ្មោះ កំពុងតែមាន ប្រជាប្រិយភាព នាយ ពាក់មី ត្រូវបានគេចាត់ទុកថា ជាតារាមួយដួង កំពុងតែជោគជ័យ ក្នុងអាជីពសិល្បៈ លោកក៏បានងាក ទៅបើកហាង សម្អាងការ មួយបន្ថែម ពីលើអាជីពចាស់ ដើម្បីបង្កើនចំណូល ក្នុងគ្រួសារដោយ បានរៀបចំ ពិធីសម្ពោធហាង សម្អាងការថ្មី ជាផ្លូវការ នៅគេហដ្ឋានរបស់លោក ។

តារាចម្រៀង និងជាតារាកំប្លែង នាយ ពែកមី កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤នេះ បានរៀបចំពិធី សម្ពោធហាង សម្អាងការថ្មី នៅគេហដ្ឋាន របស់លោក ដោយមានវត្តមាន ភ្ញៀវកិត្តិយស ចូលរួមយ៉ាងច្រើន កុះករ ដើម្បីអបអរសាទរ ជូនពរជ័យ ដល់ការត្រៀមបើកមុខ របររកស៊ីថ្មី ឲ្យទទួលបាន ជោគជ័យ ។ ហាងសម្អាងការថ្មី របស់នាយ ពាក់មី មានឈ្មោះ ថា “ពាក់មីសម្អាង ការបូតា” ។

បើទោះបីជា នាយ ពែកមី បានបង្ហាញជា សាធារណៈ រៀបចំពិធីជប់លៀងធំដុំ សម្ពោធហាងថ្មីក៏ដោយ តែលោកមិនបាន បង្ហើបឲ្យដឹង ពីដើមទុន ក្នុងការចំណាយ បើកហាង សម្អាងការនេះឡើយ ដោយមើលទៅ ហាក់ដូចជា នៅមានការលាក់លៀម។ កន្លង មកលោកធ្លាប់បា នលើកឡើងថា ហាងសម្អាងការថ្មីនេះ គឺបងធម៌ស្រី របស់លោក ដែលជាម្ចាស់ហាង សម្អាងការបូតា ជាអ្នកឧបត្ថម្ភពី ក្រោយខ្នង ឲ្យលោកបើកហាងសម្អាងការ នេះឡើង ។

ទស្សនិកជនប្រាកដជា ចង់ដឹងហើយថា នៅក្នុងពិធីជប់លៀង រៀបចំពិធីសម្ពោធ ហាងថ្មីនេះ មានភាពសប្បាយរីករាយ ប៉ុណ្ណានោះ ទស្សនាឃ្លីបវីដេអូ ជាមួយ LookingTODAY ទាំងអស់គ្នា ៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពាក់មី