ប្រិយមិត្តដែលនិយមគាំទ្រ តារាចម្រៀង Cartoon EmoBee ប្រាកដជាធ្លាប់ស្គាល់ និងស្តាប់បទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកចម្រៀងដោយខ្លួនឯង ជាច្រើនបទរួចមកហើយ ដូចជា “យល់អារម្មណ៍បងខ្លះបានទេ?” “ត្រឹមមនុស្សកំដរ” “ខ្ញុំចង់ធ្វើជាមនុស្សអត់បេះដូង” និង “សង្សារក្នុងក្តីស្រមៃ” ជាដើម។

មកដល់ថ្មីទៀតហើយ បទចម្រៀងថ្មី ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយខ្លួនឯងដដែល ពី Emo ក្រោមចំណងជើងថា “លើលោកនេះមានមនុស្សស្មោះទេ?” ច្រៀងរៀបរាប់ពីការខូចចិត្ត ហេតុអ្វីជួបតែស្នេហាក្បត់ ឈឺចាប់ ព្រាត់ប្រាស់ មិនសមបំណងទៅវិញ។

... រឿងខូចចិត្ត នរណាក៏ធ្លាប់ជួបដែរ ប៉ុន្តែនៅលើលោកនេះមានមនុស្សស្មោះទេ? រឺក៏មានតែមនុស្សដែលចិត្តអប្រិយ? ... ចង់អោយលើលើកនេះមនុស្សក្បត់ស្លាប់អស់ តើវាអាចទៅរួចដែររឺទេ?


ដូចនេះបើចង់ដឹងច្បាស់ មានតែស្តាប់វីដេអូបទចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]