ភ្នំពេញថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤៖ សមាគមន៍ បច្ចេកវិទ្យារូបថត និង កាម៉េរា (CIPA) បានរៀបចំ ពិធីតាំងពិព័រណ៌ បច្ចេកវិទ្យារូបថត និង កាម៉េរា CP+2014 ចាប់ពីថ្ងៃ ព្រហស្បតិ៍ ទី 13 ដល់ថ្ងៃ អាទិត្យ ទី 16 ខែ កុម្ភៈ ឆ្នាំ 2014 នៅ PACIFICO យូកូហាម៉ា។ ជាមួយបទពិសោធន៍ជាង 50 ឆ្នាំកន្លងមក ដែលកម្មវិធី នេះត្រូវបាន អោយឈ្មោះថា “ការតាំងពិព័រណ៌កាម៉េរាជប៉ុន” ហើយ កម្មវិធីតាំងពិព័រណ៌ដ៏ល្បីទូទាំង ពិភពលោកនេះ បានទាក់ទាញភ្ញៀវអន្តរជាតិ ក្រុមគ្រួសារទាន់សម័យ និង បណ្តាអ្នកប្រើប្រាស់ជាច្រើន រហូតដល់ 62,000 នាក់ក្នុងឆ្នាំនេះ។

ផលិតផលកាម៉េរាឌីជីថលជប៉ុន មានជាង 80% នៅលើទីផ្សារទូទាំងពិភពលោក និង ផលិតផលកាម៉េរាប្តូរ កែវឡេនបាន មានជាង 99% ដែលនាំជប៉ុនជាប្រទេសឈានមុខ ផ្នែកជំនួញបច្ចេកវិទ្យារូបថត។ ប្រធានបទ សំរាប់ឆ្នាំនេះ គឺ “ភាពរីករាយ និងសម្រស់ តាមរយៈបច្ចេកវិទ្យា រូបថតទំនើប” ហើយ CP+ បានចាប់យក ប្រទេសជប៉ុន ជាមជ្ឈមណ្ឌលឧស្សាហកម្មរូបថត ដើម្បីផ្គត់ផ្គង់ នូវព័ត៌មានលើវិស័យរូបភាព ចាប់ពីការ ថតរូប រហូតដល់ការផ្តិតចេញជារូប។

ជោគជ័យរបស់ CP+ 2014 នេះ ក៏បានជួយភ្ជាប់ទំនាក់ទំនង ជាមួយប្រទេសបារាំង លើវិស័យឧស្សាហកម្ម វប្បធម៌ថតរូបឡើង មួយកំរិតទៀត ដោយមានការចូលរួម ក្នុងការបកស្រាយ ពីលោក Jean-Luc Monterosso, នាយកប្រតិបត្តិនៃ Maison Europeenne de la Photographie ទីក្រុងប៉ារីស។ ពិសេស ក៏មាន ការដាក់បង្ហាញរូបភាព ប្រកួតប្រជែងរូបថតពីកម្មវិធី LES ZOOMS ដែលក្នុងនោះមានគណកម្មា ធិការជនជាតិបារាំងផ្ទាល់ និង ជានិពន្ធនាយកសំរាប់ទស្សនាវដ្តី រូបភាពល្បីៗផងដែរ។

ឆ្នាំនេះ ក្រុមហ៊ុន Canon ដែលនាំមុខខាងបច្ចេកវិទ្យា រូបភាពឌីជីថល ក៏បានចូលរួមតាំង ពិព័រណ៍ផលិតផលយ៉ាងច្រើន ដោយបានបង្ហាញនូវប្រភេទកាម៉េរា PowerShot និង IXUS ជាមួយគ្នានិង PowerShot G1X Mark II ជាប្រភេទកាម៉េរាតូច សមត្ថភាពថតរូបល្អបំផុត រួមមានសិនសឺ 1.5” CMOS ធំជាងសិនសឺ ចាប់រូបភាពរបស់កាម៉េរាតូចៗ ដែលមានទំហំត្រឹម 1/1.7” ដល់ទៅ 4.5 ដង ហើយចំនុចចាប់ រូបភាពមានទំហំធំជាងមុន ងាយក្នុងការថតរូប បានធំទួលាយច្បាស់ និងការថតក្នុងទីតាំង មានពន្លឺ តិចតួចជាមួយ ISO ខ្ពស់ក៏មានលទ្ធផលពិសេសដែរ។

លោក Hideaki Nishimura នាយកចាត់ការទូទៅ ជាន់ខ្ពស់ផ្នែកលក់ និងទីផ្សារក្រុមហ៊ុន Canon ប្រចាំ ប្រទេសសឹង្ហបូរី បានមានប្រសាសន៍ថា ៖ កាម៉េរា PowerShot G1 X Mark II ត្រូវបានរចនាស្រប តាមបទ ពិសោធន៍អ្នកប្រើប្រាស់ PowerShot G1X កន្លងទៅ ដោយបានផ្តល់នូវ រូបរាងកាន់តែតូចស្អាត ប្រកបដោយ គុណភាព រូបភាព មិនចាញ់ប្រភេទកាម៉េរាអាច ប្តូរកែវឡេនបាននានា ព្រមទាំងមាន ភាពងាយស្រួលប្រើជាងមុន។

ពិសេស ដោយមានឈ្មោះល្បី ខាងផ្នែករូបភាពឌីជីថល ក្រុមហ៊ុន Canon បានបង្ហាញនូវគុណភាព រូបភាពច្បាស់ ដែលព្រីនផ្តិតចេញពីប្រភេទ ម៉ាស៊ីនព្រីនទំនើបរបស់ខ្លួនទាំងបីម៉ាក គឺ PIXMA PRO-1, PIXMA PRO-10, PIXMA PRO-100 ជាប្រភេទព្រីនធឺ ផ្តល់នូវរូបភាពច្បាស់កំរិតឯកទេស។

កញ្ញា លីវិន តាន់ នាយកផ្នែកទីផ្សារ ប្រចាំក្រុមហ៊ុន i-Qlick Marketing បានមានចំនាប់អារម្មណ៍ថា៖ ផ្នែកតំណាងប្រទេសកម្ពុជា ក៏ត្រូវបានអញ្ជើញចូលរួម ក្នុងកម្មវិធី CP⁺ 2014 នេះផងដែរ  ហើយពួកគេមាន សេចក្តីរំភើបជាមួយការតាំងពិព័រណ៍ ដ៏ធំលើវិស័យបច្ចេកវិទ្យានេះ។ ហើយទីផ្សារនៅតំបន់អាស៊ីសព្វថ្ងៃ ក៏ជាចំនាប់អារម្មណ៍របស់ក្រុមហ៊ុន Canon ផងដែរ ដោយ Canon បានផ្តល់នូវការគាំទ្រជាច្រើន ដើម្បីបង្កលទ្ធភាពអោយយើងបានពង្រីក នូវវិស័យថតរូបក្នុងប្រទេសកម្ពុជា និង បាននាំអោយផលិតផល ប្រកប ដោយគុណភាពរបស់ Canon  ក្លាយជាផលិតផលលេខមួយ ប្រចាំប្រទេសកម្ពុជាផងដែរ។

Canon ក៏បានរៀបចំកម្មវិធីជាច្រើន ដើម្បីលើកស្ទួយវិស័យថតរូបនៅកម្ពុជា តាមរយៈក្រុមហ៊ុន i-Qlickផងដែរ ដែលរួមមានការប្រកួតថតរូប ធំជាងគេប្រចាំឆ្នាំ Canon ហ្វូតូម៉ារ៉ាតុង, សិក្ខាសាលាស្តីពីការ ថតរូប រៀងរាល់៣ខែ ម្តង ចូលរួមដោយសមាជិកអ្នកថតរូបកម្ពុជា Canon និង សិក្ខាសាលាអំពីវគ្គសិក្សាពី ការថតរូប Canon Imaging Academy នៅតាមសាលា និង សាកលវិទ្យាល័យនានាដោយឥតគិតថ្លៃ។

ហើយ សិក្ខាសាលាស្តីពីការថតរូបលើកក្រោយនេះ នឹងធ្វើនៅថ្ងៃទី ៧ ខែ មិនា ចាប់ពីម៉ោង 5:30pm-8:30pm នៅក្រុមហ៊ុន អាយគ្លីកផ្ទាល់ ដោយមានការអញ្ជើញចូលរួម ពីវាលគ្មិនពិសេស លោក Teoh Peng Kee ពីប្រទេស ម៉ាឡេស៊ី ចូលរួមបកស្រាយពីចំនេះដឹង និង ជំនាញថតរូប តាមទីសាធារណៈ ជាមួយនឹងវិធីផ្តិតព្រីន រូបប្រកបដោយគុណភាពល្អបំផុតពី ម៉ាស៊ីនព្រីនរូបឯកទេស Canon PIXMA PRO printers។ លោកអ្នកអាចអញ្ជើញចូលរួមដោយសេរី។

Canon ជាស្ថាប័នចូលរួមតាំងពិព័រណ៌ដ៏ធំមួយនៅ CP+ ដែលមានអ្នកចូលរួមជាង ៦០០០០ នាក់

អ្នកស្រលាញ់ការថតរូបជាច្រើន ចូលរួមសាកល្បងនូវការថតរូបជាមួយកែវឡេនពី Canon



ភ្ញៀវចូលរួមក្នុងបញ្ជរ (ថតរូប និង ផ្តិតរូប) ដើម្បីសាកល្បងមើលគុណភាពព្រីនរូបភាពអស្ចារ្យ របស់ ម៉ាស៊ីនព្រីនរូបភាពឯកទេស Canon PIXMA PRO (PRO-1, PRO-10, PRO-100)

 

ក្រុមហ៊ុន Canon សឹង្ហបូរីភីធីអ៊ីអិលធីឌី (តំបន់អាស៊ីអាគ្នេយ៍)

Canon ជាផលិតផលនាំមុខ ខាងដំនោះស្រាយរូបភាពបែបឌីជីថល។ Canon ប្រចាំប្រទេស សឹង្ហបូរី ជាការិយាល័យកណ្តាល នៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាស៊ីអាគ្នេយ៌ លើសេវាកម្មផ្នែកលក់ និង ទីផ្សារ ។ ក្រៅពីទីផ្សារក្នុងស្រុក ក្រុមហ៊ុនមានសាខានៅ 18 ប្រទេសផ្សេងទៀតរួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យតំណាងនៅ វៀតណាម។ ក្រុមហ៊ុន អាណាព្យាបាល Canon Inc, មានបណ្តាញគ្របដណ្តប់ ជិត 200 ក្រុមហ៊ុន និង មានបុគ្គលិកជិត 130,000នាក់ ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់ លើវឌ្ឍនៈភាពខាងវិស័យ បច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីៗ ហើយបានដាក់ទុន ពីប្រាក់ចំនេញ 10 ភាគរយ ទៅលើការ ស្រាវជ្រាវ និង ការអភិវឌ្ឍន៍បច្ចេកវិទ្យារៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលទទួលបាន អជ្ញាបណ្ណកម្មសិទ្ធិបញ្ញា ច្រើនជាងគេក្នុង រយៈ ពេលជាង 19 ឆ្នាំ។ ដោយមានលំនាំតាមក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្ត ស្របតាមទស្សនៈ នៃការសាមគ្គី និង រស់នៅ ជាមួយគ្នាដើម្បីភាព សុខដុមជារួម។

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.

i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់ នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន, សំភារៈកាម៉េរា, ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ, ព្រឺនធឺឡាស៊ែប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12 ខែលើកលែង ដុំទឹកថ្នាំប្រើប្រចាំថ្ងៃ។ ហើយ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្មមានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នកជាមួយបុគ្គលិកជំនាញ ដ៏រស់រាយរាក់ទាក់ ជានិច្ច។

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.com រឺ ទាក់ទង៖

ឈ្មោះ

Liwen Tan,នាយកទីផ្សារ ផ្នែកផ្សព្វផ្សាយ

ក្រុមហ៊ុន

i-Qlick Marketing Co., Ltd.

ទូរស័ព្ទ

+855 (0) 12 926 850

អ៊ីម៉ែល

[email protected]

ឈ្មោះ

សៅ កត្យា ទីតូ            

បុគ្គលិកជំនាញ ទីផ្សារ ផ្នែកផ្សព្វផ្សាយ

ទូរស័ព្ទ

+855 (0) 12 798 464

អ៊ីម៉ែល

[email protected]

បញ្ចូលអត្ថបទ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]