ជាទូទៅ មីកញ្ចប់ តែងតែផ្ទុកនូវជាតិ Tertiary-butyl hydroquinone (TBHQ) ដែលជាជាតិប្រឆាំងនឹង អុកស៊ីតកម្ម ដើម្បីការពារផលិតផលវេបខ្ចប់ ឲ្យនៅមានគុណភាពល្អ និងមានតម្លៃថោក។

យ៉ាងណាមិញ ជាតិគីមីទាំងនោះ មិនបានផ្ដល់នូវ អត្ថប្រយោជន៍ ល្អណាមួយ ដល់ដំណើរការរំលាយអាហារ ឬរូបរាងកាយអ្នកនោះទេ។ ជួបជាមួយនឹង អ្នកជំនាញសិក្សាពីផ្នែកអាហារ គឺលោកវេជ្ជបណ្ឌិត Braden Kuo នៅក្នុងមន្ទីរពេទ្យទូទៅ (Massachusetts General Hospital) នៃសហរដ្ឋអាមេរិក ដែលលោកបានធ្វើការពិសោធន៍ តាមរយៈការបញ្ចូលកាមេរ៉ាតូច ដែលមានទំហំប៉ុនថ្នាំវីតាមីន ទៅក្នុងពោះ និងដើម្បីថតយកសកម្មភាព នៃការរំលាយ រវាងមីស្រស់(ដែលធ្វើដោយខ្លួនឯង) និងមីកញ្ចប់ នៅក្នុងពោះ ដែលលោកចំណាយពេល ៣២ម៉ោង ថតយកសកម្មភាពរំលាយអាហារនេះ។

វីដេអូ រយៈពេល ២ម៉ោងនិង២០នាទី បានបង្ហាញពីដំណើរការ រំលាយអាហារក្នុងពោះ ដែលពិតជាធ្វើឲ្យមាន ការភ្ញាក់ផ្អើលជាខ្លាំង។

សម្រាប់ ទស្សនីយភាពដំបូងនៅក្នុងវីដេអូ បានបង្ហាញពី សកម្មភាពនៅក្នុង ពោះកំពុងតែរកិលទៅមុខ និងក្រោយ ដែលនេះមានន័យថា វាកំពុងតែប្រឹងប្រែង កិនមីកញ្ចប់នេះយ៉ាងខ្លាំង ខណៈពេលដែលអ្នកស្ម័គ្រចិត្ដដូចគ្នា បរិភោគមីស្រស់នេះវិញ គឺមានលទ្ធផលផ្សេងគ្នានោះ ដោយមីស្រស់ងាយស្រួលនឹង រលាយជាង មីកញ្ចប់។

សុរបសេចក្ដីមក ទាំងនេះគឺជា ផលប៉ះពាល់ដល់ការ ស្រូបយកនូវសារធាតុចិញ្ចឹម និងបើតាមទ្រឹស្ដី បានបង្ហាញឲ្យដឹងថា វាពិបាកក្នុងការថែរក្សា ដូចជាវាបង្ក ឲ្យមានការស្ទះអាហារ នៅក្នុងពោះរយៈពេលយូរ មុននឹងវាបញ្ជូនទៅ កាន់ពោះវៀន និងរលាយបាត់អស់នោះ។

ចង់ជ្រាបច្បាស់យ៉ាងណា សូមទស្សនាវីដេអូទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]