រាជធានីភ្នំពេញ ៖ ជនជាតិជប៉ុនម្នាក់បាននាំនារីបម្រើផ្លូវភេទម្នាក់ឡើងផ្ទះសំណាក់ ហើយ បែរជាមិនឲ្យលុយនាង ថែមទាំងប្រើហិង្សា លើរូបរាងកាយនាងថែមទៀត ធ្វើឲ្យនារីនោះ ទ្រាំមិនបានក៏រត់ចេញមកក្រៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមមើល និងរាយការណ៍ដល់សមត្ថកិច្ច ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង ៣០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ កុម្ភៈ ២០១៤ នៅតាមបណ្តោយផ្លូវ១៧៨ ស្ថិតក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ។

បន្ទាប់ពីឃាត់ខ្លួន ជនជាតិជប៉ុនខាងលើ ត្រូវបានសមត្ថកចិ្ច នាំយកទៅប៉ុស្តិ៍ នគរបាលរដ្ឋបាល សង្កាត់ជ័យជំនៈ ដើម្បីធ្វើការសួរនាំ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]