រឿងរ៉ាវគួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងទៅលើខ្លួនរបស់ក្មេងស្រីអាយុ ១២ ឆ្នាំម្នាក់ ដែលរស់នៅស្រុក Luoyang ខេត្ត Henan ប្រទេសចិន កន្លងទៅនេះ បន្ទាប់ពីក្រុមគ្រូពេទ្យ បានយកចេញនូវដុំសក់ជិតមួយចាន ពីពោះរបស់នាង។

ក្រុមគ្រូពេទ្យដែលមកពី មន្ទីរពេទ្យនៃមហាវិទ្យល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាខេត្ត Henan បានធ្វើការយកចេញនូវដុំសក់ ប្រមាណជាកន្លងគីឡូក្រាម ចេញពីពោះរបស់ក្មេងស្រី នាថ្ងៃទី ១១ ខែមករា បន្ទាប់ពីក្មេងស្រីនោះមានអាការៈជ្រុះសក់ និងស្រក់ទម្ងន់ជាបន្តបន្ទាប់នោះ។

បើតាមម្តាយក្មេងស្រីម្នាក់នោះ បានអោយដឹងថា ក្មេងស្រីម្នាក់នេះមានឈ្មោះថា Qian Qian ដែលដំណើរដើមទងនៃដុំសក់នេះ ប្រហែលជាមកពីការធ្វេសប្រហែសរបស់ម្តាយ ព្រោះមិនបាន ចាប់អារម្មណ៍ នៅពេលដែលកូនស្រីលេងសក់ខ្លួនឯងនោះ។

គួរបញ្ជាក់ផងដែរថា នេះជាមេរៀនមួយសម្រាប់មាតាគ្រប់រូប គប្បីត្រូវយកចិត្តទុកដាក់ មើលថែកុមារតូចៗ ដើម្បីចៀសវាងការលេងសក់ ដែលបណ្តាលអោយសក់ចូលទៅក្នុងពោះ។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]