ចំពោះប្រិយមិត្តដែលនិយមគាំទ្រវិស័យចម្រៀង KPOP របស់ប្រទេសកូរ៉េខាងត្បូង ប្រាកដជាស្គាល់ច្បាស់នូវសមាជិករបស់ក្រុម 4 minute ម្នាក់ ដែលមានក្បាច់រាំបែបសិចស៊ី និងមានសម្រស់ស្រស់ស្អាត នោះគឺ Hyun A។

ចុះសមាជិករបស់ក្រុម 4 minute តារាចម្រៀង Hyun A មានវត្តមាននៅប្រទេសកម្ពុជា?

ដូចគ្នានេះដែរ កាលពីថ្មីៗនេះ នៅលើបណ្តាញគេហទំព័រយូធូប បានលេចចេញនូវវីដេអូមួយ ដែលផលិតឡើងដោយយុវតីខ្មែរមួយរូប ដោយយកលំនាំតាមបទ “ICE CREAM” របស់ Hyun A យ៉ាងល្អឥតខ្ចោះ ពោលគឺទាំងក្បាច់រាំ និងសម្រស់គឺមិនចាញ់ Hyun A ប៉ុន្មានឡើយ។

កន្លងមកគេមិនសូវប្រទះឃើញការផលិតខ្សែវីដេអូ លំនាំបទចម្រៀងរបស់កូរ៉េខាងត្បូងប៉ុន្មានទេ ប៉ុន្តែបើក្បាច់រាំ គឺមានស្រទាប់យុវវ័យជាច្រើន បានហាត់រៀនតាម រហូតមានឱកាសបានឡើងឆាក បញ្ចេញសមត្ថភាពទៀតផង។


បើចង់ដឹងច្បាស់ មានតែទស្សនាវីដេអូ៖

 

វីដេអូ Original៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]