បច្ចេកវិទ្យា កាន់តែមានភាពជឿនលឿន បានជះឥទ្ធិពល ធ្វើឲ្យមនុស្ស ក៏កាន់តែមានការអភិវឌ្ឍន៍ របៀបរស់នៅ និង ស្ទាយរបស់ខ្លួន ទៅតាមនោះផងដែរ។

ជាក់ស្តែង នាសម័យបច្ចុប្បន្ន ជាពិសេសយុវវ័យតែម្តង ពួកគេតែងតែចូលចិត្ត ថតរូបខ្លួនឯង ទៅតាមស្ទាយរៀងៗខ្លួន ប៉ុន្តែក្នុងនោះ ឃើញថា ការថតរូបដោយខ្លួនឯង និង ការថតមុខកញ្ចក់ ក៏មានភាព ពេញនិយមខ្លាំងដែរ ហើយដែលភាសាអង់គ្លេស គេតែងហៅថា Selfie នេះឯង។

យ៉ាងណាមិញ តាមប្រភពព័ត៌មាន បានឲ្យដឹងថា រូបថតមួយសន្លឹក ត្រូវបានគេប្រទះឃើញ បង្ហាញពីរូបរបស់ក្មេងប្រុសម្នាក់ ថតតាំងពីឆ្នាំ ១៩០៧ មកម៉្លេះ ហើយរូបថតនេះផងដែរ ត្រូវបានគេចាត់ទុក ជារូបថត Selfie ដំបូងគេបំផុត នៅលើពិភពលោក។

នៅក្នុងរូបនេះ បានបង្ហាញឲ្យយើងឃើញបានថា ក្មេងប្រុស នៅសម័យកាល ដើមសតវត្សរ៍ ទី២០ ម្នាក់ បានកាន់កាមេរ៉ាថតជំនាន់ដំបូង នៅមុខកញ្ចក់ ដើម្បីថតយករូបខ្លួនឯង។សូមមើលរូបភាពខាងក្រោម ទាំងអស់គ្នា៖



តើប្រិយមិត្តយល់យ៉ាងណាដែរ? 

 

ប្រភព៖ swns

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]