ការប្រកួតបាល់ទាត់ Premier League របស់ចក្រភព អង់គ្លេស នាសប្តាហ៍ទី ១៧ បានបញ្ចប់ទៅ ៩ ប្រកួតហើយ កាលពីរាត្រីយប់ថ្ងៃអាទិត្យម្សិលមិញនេះ ហើយនៅសល់គូ ពិសេសមួយគូទៀត ដែលនឹងប្រកួតនាយប់រំលងអាធ្រាត ថ្ងៃនេះ នោះគឺក្រុមកាំភ្លើងធំ Arsenal ប៉ះក្រុមតោខៀវ Chelsea។

Arsenal (3) VS Chelsea (5)

បន្ទាប់ពីបរាជ័យយ៉ាងចាស់ដៃ ពីសំណាក់ក្រុមមេឃខៀវ Manchester CITY ៦ទល់នឹង៣ ក្រៅដី កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនកន្លងទៅនេះ នាសប្តាហ៍នេះ ក្រុមកាំភ្លើងធំ Arsenal ត្រូវបំពេញកាតព្វកិច្ចធ្ងន់ធ្ងន់បន្តទៀត ដោយត្រូវបើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមតោខៀវ Chelsea របស់លោក Jose Morinho។

ចំណែកឯក្រុមតោខៀវ Chelsea វិញក៏អាម៉ាស់មុខមិនស្ទើរដែរ ដែលក្រុមរបស់ខ្លួន បានបរាជ័យក្រោមស្នាដៃ របស់ក្រុមឆ្មារខ្មៅ Sunderland ក្នុងម៉ោងបន្ថែម Extra Time ២ទល់នឹង១ ក្នុងក្របខ័ណ្ឌ Capital One Cup បណ្តាលអោយក្រុមតោខៀវ Chelsea ត្រូវហាលអាវត្រឹមជុំនេះ ត្រលប់មកផ្ទះវិញ ជាមួយនឹងភាពបរាជ័យ។

៥ ប្រកួតចុងក្រោយរបស់ Arsenal គឺឈ្នះ ២ ស្មើ ១ និងចាញ់ ២ ឈរនៅលំដាប់លេខរៀងទី ៣ មាន ៣៥ ពិន្ទុតាមពីក្រោយក្រុមហង្សក្រហម Liverpool ១ ពិន្ទុ ខណៈ ៥ ប្រកួតចុងក្រោយរបស់តោខៀវ Chelsea គឺឈ្នះ ៣ មិនដែលស្មើ និងចាញ់ពីរ ឈរនៅលំដាប់ថ្នាក់លេខរៀងទី ៥ មាន ៣៣ ពិន្ទុតាមពីក្រោយ Arsenal ២ ពិន្ទុ។


ប្រវត្តិជួបគ្នា

Arsenal 0 – 2 Chelsea

Chelsea 2 – 1 Arsenal

Arsenal 1 – 2 Chelsea

Arsenal 0 – 0 Chelsea


តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា កាំភ្លើងធំ រឺ តោខៀវ ឈ្នះការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]