កាលពីយប់ម្សិលមិញនេះ យើងទទួលបាននូវដំណឹងដ៏ល្អមួយ សំរាប់ប្រិយមិត្តដែលប្រើប្រាស់ ទូរស័ព្ទប្រព័ន្ធ iOS របស់ក្រុមហ៊ុន apple គឺពេលនេះ យើងអាច Jailbreak iOS 7 បានហើយ។

ក្រុមហ៊ុន evad3rs បានបញ្ចេញនូវកម្មវិធីថ្មីរបស់ពួកគេ Evasi0n 7 1.0 ដែលសំរាប់ធ្វើការ Jailbreak 7.0.4 ហើយវាអាចធ្វើការ Jailbreak នៅគ្រាប់របស់ប្រើប្រាស់ដែលប្រើ iOS 7។ កម្មវិធី evasi0n7 អាចដំណើរការទៅលើរាល់ iOS 7 ដូចជា 7.0, 7.0.1, 7.0.2, 7.0.3 និង 7.0.4 សំរាប់អ្នកប្រើប្រាស់

iPhone 5, iPhone 5s, iPhone 5c, iPhone 4, iPhone 4s, iPad Air, iPad 4, iPad 3, iPad 2, iPad Mini 2, iPad min និង iPod Touch 5th Generation ដោយគ្រាន់តែធ្វើការទាញយកកម្មវិធី Evasi0n7 និងទស្សនាវីដេអូ ការនែនាំខាងក្រោម៖



ចំណាំ៖ មុនពេលធ្វើការ Jailbreak ទូរស័ព្ទរបស់អ្នក អ្នកគួរធ្វើការ Backup ទូរស័ព្ទ ឬ iPad របស់អ្នកជាមុនសិន ព្រោះកម្មវិធីនេះ មិនបានធានាថា វាគ្មានបញ្ហា ១០០%នោះទេ តែមានភាគតិចណាស់ ដែលជួបនូវការ error ពេលដែលប្រើប្រាស់កម្មវិធី evasi0n 7។

ប្រភព៖ jailbreakios7evasion.com

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]