លោក Michael Jackson បានធ្វើការវះកាត់កែសម្ផស្សមុខ ដែលធ្វើឲ្យពិភពលោកមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីជាង ២០-៣០ឆ្នាំមុន។

ក្រោយមកក៏មានមនុស្សជាច្រើន បានធ្វើការវះកាត់កែសម្ផស្ស ដូចជាស្ដេចចម្រៀងផប Michael Jackson។ ប្រទេសដែលជាប់លំដាប់ថ្នាក់លេខ១ ខាងវះកាត់កែសម្ផស្សនោះ គឺប្រទេសកូរ៉េខាងត្បូង។ ថ្ងៃនេះ ខ្មែរឡូតនឹងនាំយកនូវវីដេអូមួយ ដែលបង្ហាញពីការវះកាត់ពង្រីកភ្នែកឲ្យធំ និងទម្រុងមុខឲ្យតូច ពីមន្ទីរពេទ្យមួយក្នុងប្រទេសកូរ៉េ ដែលមានឈ្មោះថា BK ជូនប្រិយមិត្តទស្សនាទាំងអស់គ្នា។

មន្ទីរពេទ្យ BK Plastic Surery នៅកូរ៉េខាងត្បូង គឺមានជំនាញខាងកាត់ឆ្អឹង កែទម្រុងមុខ និងវះកាត់ត្របកភ្នែកពីតូចទៅធំ ដែលមានគ្រូពេទ្យជំនាញ ២០នាក់។

បើចង់ដឹងថាការវះកាត់ មានដំណាក់កាលបែបណាខ្លះ សូមទស្សនាវីដេអូខាងក្រោមជាមួយគ្នា៖







បងៗមិត្តនារីៗ ក្រោយពេលទស្សនានូវវីដេអូវះកាត់ ដ៏គួរអោយខ្លាចនេះរួច តើនៅចង់បានភ្នែកធំៗ ទំរងមុខតូច ដូចតារាកូរ៉ទៀតដែរ ឬ ទេ?

 

ប្រភព៖ Youtube

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]