វីដេអូចម្រៀងនៃបទ The Fox បានទទួលការចាប់អារម្មណ៍ យ៉ាងខ្លាំងជាទីបំផុតនៅលើ គេហទំព័រយូធូប ដែលរហូតមកទល់ពេលនេះ មានអ្នកចុចទស្សនា ដល់ទៅជាង ២៦២លាន ដងទៅហើយ។ មិនត្រឹមតែប៉ុណ្ណោះ បទនេះ បានឈ្នះពានរង្វាន់ នៅក្នុងកម្មវិធី ប្រគល់ពានរង្វាន់ប្រចាំឆ្នាំ របស់ Mnet កាលពីពេលថ្មីៗនេះ ទៀតផង។

បទនេះ ច្រៀងដោយលោក Vegard Ylvisaker និង Bard Ylvisaker ជាបងប្អូននឹងគ្នា និង ជាដៃគូកំប្លែងមួយ របស់ប្រទេស ណកវេ ដែលពួកគេបានដាក់ឈ្មោះ ឲ្យក្រុមរបស់ពួកគាត់ ទាំងពីរនាក់ថា Ylvis។ យ៉ាងណាមិញ បទ The Fox (What Does the Fox Say?) នេះ បានទទួលជោគជ័យជាខ្លាំង ដែលបទនេះដែរ មានអត្ថន័យចង់ប្រាប់ថា មានសត្វជាច្រើន យើងធ្លាប់បានលឺសម្លេងរបស់វា រួចមកហើយ ប៉ុន្តែមានសត្វមួយ ដែលមនុស្សភាគច្រើន មិនដែលបានដឹងនោះទេ ថាវាមានសម្លេង យ៉ាងដូចម្តេចនោះ ហើយវាជាសត្វកញ្ច្រោងនេះ តែម្តង ដែលតាមការឲ្យដឹង គឺវាមានសម្លេងច្រើនសិបប្រភេទណាស់។

ទោះជាយ៉ាងណា បន្ទាប់ពីបទនេះ ទទួលបានភាពល្បីល្បាញមក ឃើញថា មានមនុស្សជាច្រើន បាននាំគ្នាបង្កើតនូវបទផ្ទាល់ខ្លួន ដែលមានលំនាំទៅតាម បទ The fox នេះ ដោយគ្រាន់តែផ្លាស់ប្តូរបរិយាកាស និង ខ្លឹមសារអត្ថន័យ ប៉ុណ្ណោះ។ ដូចនេះដើម្បីជ្រាបច្បាស់ ថាបទទាំងនោះ មានខ្លឹមសារបែបណាខ្លះនោះ សូមប្រិយមិត្ត ទស្សនាកំសាន្តវីដេអូខាងក្រោម ជាមួយខ្មែរឡូតទាំងអស់គ្នា៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

 

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]