គណៈកម្មការមានមតិបញ្រ្ចាស់គ្នាធ្វើឲ្យ លីន សោម៉ា ភ័យមិនតិចទេក្នុងវគ្ក BEAT YOURSELF

//s9.kh1.co/23/231b6e4ae01d517f2ce66350f1e30cbd7811c013.jpg
តារា & កម្សាន្ដ

 ២៣-មេសា-២០២៤ ២ល្ងាច · ១០ ថ្ងៃមុន

បេក្ខនារីដ៏លេចធ្លោ លីន សោម៉ា ថ្វីត្បិតតែនាងមានសំនៀងស៊ីជាមួយនឹងបទបែបមនោសញ្ចេតនាស្រុកស្រែក៏ពិតមែន តែនៅតែមានឧបសគ្គត្បិតបទដែលលើកយកមកប្រឡងក៏មិនមែនជាបទធម្មតាស្រួលច្រៀងនោះឡើយ។

នៅសល់តែមួយកាំនេះទៀតប៉ុណ្ណោះគឺនឹងឈានដល់វគ្គផ្សាយផ្ទាល់ដែលគ្រប់បេក្ខជនស្រមៃហើយ  តែថាមុននឹងដល់វគ្គនោះ វិញ្ញាសារក្នុងវគ្គ BEAT YOUTSELF ដែលពួកគេប្រឈមគឺពិតជាតានតឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

នៅក្នុងវគ្គ BEAT YORSELF របស់កម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2នេះ បេក្ខជនទាំងអស់ត្រូវជួបវិញ្ញាសារខុសកាលពីរដូវកាលមុន ដែលសមស្របតាមរដូវបុណ្យចូលឆ្នាំ កម្មវិធីក៏បានតម្រូវឲ្យពួកគេប្រកួតជាមួយវិញ្ញាសារបទចម្រៀងបែបផែនស្រុកស្រែ។

រូបភាព
រូបភាព

ឃើញថានៅក្នុងវគ្គ BEAT YORSELF នេះ បេក្ខជនភាគច្រើនមានភាពតានតឹងគួរសមដោយសារតែពួកគេហាក់ពុំសូវថ្នឹកជាមួយនឹងបទចម្រៀងប្រភេទនេះឡើយ។ បេក្ខនារីដ៏លេចធ្លោ លីន សោម៉ា ថ្វីត្បិតតែនាងមានសំនៀងស៊ីជាមួយនឹងបទបែបមនោសញ្ចេតនាស្រុកស្រែក៏ពិតមែន តែនៅតែមានឧបសគ្គត្បិតបទដែលលើកយកមកប្រឡងក៏មិនមែនជាបទធម្មតាស្រួលច្រៀងនោះឡើយ។

រូបភាព
រូបភាព

ទាក់ទិនជាមួយនឹងការបញ្ចេញមតិរបស់គណៈកម្មការវិញក៏មានការយល់ឃើញខុសគ្នាៗខ្លះដែរសម្រាប់ការបង្ហាញសមត្ថភាពរបស់បេក្ខនារី លីន សោម៉ា ក្នុងវគ្គនេះ។ គណៈកម្មការ ផន ស្រីខួច និង សួស វីហ្សា បានប្រាប់ចំៗពីចំណុចខ្វះខាត និងចំណុចដែលគួរតែកែសម្រួល ក្នុងការបកស្រាយផ្ទាល់របស់ លីន សោម៉ា តែសម្រាប់គណៈកម្មការ ឆន សុវណ្ណារាជ និង ពេជ្រ សោភា វិញបានលើកតែចំនុចល្អមកសរសើរដោយបញ្ជាក់ថាសំឡេងបែបនេះហើយបើមិនពីរោះទៀតមិនដឹងរកសំឡេងបែបណាមកប្រឡងឡើយ។

រូបភាព
រូបភាព
រូបភាព
រូបភាព

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រឡងចម្រៀងកម្រិតពិភពលោក BEAT THE BEST រដូវកាលទី2 នឹងឈានដល់វគ្គ Live Show នៅថ្ងៃសៅរ៍ 27 មេសា 2024 នេះហើយ៕

វីដេអូ
Sok Navin
N.V

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១១ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T