លាក់បានល្អ! តារាស្រី Kpop ក្នុងក្រុមដ៏ល្បីនៃ ជំនាន់ទី៣រូបនេះ មានទំនាក់ទំនងជាមួយ Producer ជាង៨ឆ្នាំមកហើយ

//s9.kh1.co/81/815e790d9f337481d1d88b8c5fce23f8db16d0d5.png
តារា & កម្សាន្ដ

 ២៣-មេសា-២០២៤ ១០ព្រឹក · ១១ ថ្ងៃមុន

តារាស្រី Kpop ជំនាន់ទី៣រូបនេះ មានទំនាក់ទំនងជាមួយ Producer ជាង៨ឆ្នាំមកហើយ។

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ ខាងសារព័ត៌មាន Dispatch នៃប្រទេសកូរ៉េ បានទម្លាយទំនាក់ទំនងរបស់តារា Kpop មួយគូរទៀតហើយ​ ដែលបានទាក់ទងគ្នាអស់រយៈពេលជាង៨ឆ្នាំឯណោះ។ គេបានទម្លាយថា តារាចម្រៀងស្រីនោះគឺ ជាសមាជិក ក្នុងក្រុម Apink ដែលជា Kpop ជំនាន់ទី៣គឺ Bomi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Bomi
 Bomi

ជាមួយគ្នានេះ គេបានឲ្យដឹងថា Bomi បានបង្កាត់ភ្លើងស្នេហ៍ជាមួយនឹង ផលិតករម្នាក់ឈ្មោះថា Rado ដែលលោកស្ថិតនៅក្រោយផលិតកម្ម HIGHUP Entertainment ហើយអ្នកទាំងពីរបានស្គាល់គ្នាតាមរយៈការផលិតចម្រៀងនេះ ដោយកាលពីឆ្នាំ២០១៦ លោក Rado ជាអ្នកសរសេរចម្រៀងបទ​ Only One ឲ្យក្រុម Apink។

 Bomi
 Bomi

លើសពីនោះ គេបញ្ជាក់ទៀតថា Bomi និង Rado មានការគាំទ្រគ្នាខ្លាំងណាស់ទៅវិញទៅមក ហើយបច្ចុប្បន្នពួកគេបានភ្ជាប់ពាក្យរួចរាល់ហើយ។ គួរបញ្ជាក់ផងដែរថា Bomi និង Rado បានទាក់ទងគ្នាតាំងពីឆ្នាំ២០១៧មកម្ល៉េះ គិតមកដល់សព្វថ្ងៃគឺ៨ឆ្នាំហើយ៕

ប្រភព៖ Koreaboo

 Bomi
 Bomi
 Bomi
 Bomi
Rado
Rado
Rado
Rado
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T