ស្មានតែតារា Kpop មកពីណា Mina ខ្មែរយើងហ្នឹង! ស្អាតញាក់ក្នុងស្ទាយ៍ថ្មីនេះ

//s9.kh1.co/dc/dceb6b33c2498270a1cc2feb2db7fc38abb388b2.png
តារា & កម្សាន្ដ

 ២២-មេសា-២០២៤ ១ល្ងាច · ១១ ថ្ងៃមុន

តារាស្រី រាងតូចច្រឡឹងរូបនេះ សឹងតែច្រឡំថាតារា Kpop តាមរយៈ ស្ទាយ៍តែងខ្លួន និងរូបសម្បត្តិរបស់នាង។

កម្សាន្ត៖ យុវវ័យភាគច្រើនច្បាស់ជាបានស្គាល់ Mina ដែលជាតារាចម្រៀងវ័យក្មេង ដ៏មានសមត្ថភាពខ្ពស់ មិនថា ច្រៀង រាំ សម្ដែងនោះទេ នាងធ្វើបានទាំងអស់។ ជាពិសេស តារាស្រី រាងតូចច្រឡឹងរូបនេះ សឹងតែច្រឡំថាតារា Kpop តាមរយៈ ស្ទាយ៍តែងខ្លួន និងរូបសម្បត្តិរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mina
Mina

ជាមួយគ្នានេះដែរ Mina ជាតារាចម្រៀងស្រីដ៏មានមន្ដស្នេហ៍ មានហ្វេនៗស្រលាញ់គាំទ្រ តាមរយៈទេពកោសល្យសិល្បៈ។ បើក្រឡេកទៅមើលរូបភាពប៉ុន្មានសន្លឹក ក្នុងស្ទាយ៍ថ្មី របស់តារាស្រីរូបនេះវិញ ការតុបតែងខ្លួនរបស់នាង មានភាពទាក់ទាញជាខ្លាំង បើមិនស្គាល់ ច្បាស់ជាច្រឡំថា តារាចម្រៀងកូរ៉េមិនខាន។

Mina
Mina

មិនតែប៉ុណ្នោះ រូបនាង មានសក់ពណ៌ទឹកដោះគោ សមជាមួយការតុបតែងមុខដ៏ស្រស់ស្អាត ធ្វើឲ្យ Mina មានភាពទាក់ទាញជាខ្លាំង។ គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ គឺជាតារាចម្រៀង Pop ខ្មែរ ដ៏មានសមត្ថភាព ច្រៀង រាំ និង​សម្ដែងបានយ៉ាងអស្ចារ្យ ហើយនាងក៏កំពុងតែបញ្ចេញនូវចម្រៀងថ្មីក្នុងពេលឆាប់ៗនេះផងដែរ៕ 

Mina
Mina
Mina
Mina
Mina
Mina
Mina
Mina
Oeng Dalin
D.L

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១០ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T