អតីតស្វាមី សាន់ឆាយ បង្ហាញអារម្មណ៍បែបនេះ ក្រោយពីមិនបានជួបកូន

//s9.kh1.co/1c/1c2368b6c1d292b3634245fe84f1523c8449d23b.jpg
តារា & កម្សាន្ដ

 ២២-មេសា-២០២៤ ២ល្ងាច · ១១ ថ្ងៃមុន

អតីតស្វាមី តារាសម្ដែងស្រី Barbie Hsu លោក Wang Xiaofei បានបង្ហាញការខកចិត្តព្រោះនឹកកូនស្រី ខណៈអតីតភរិយា បដិសេធ មិនឲ្យឃើញមុខកូន។

កម្សាន្ត៖ អ្នកជំនួញ លោក Wang Xiaofei ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាសម្ដែងស្រី Barbie Hsu បានយំ បង្ហាញការខកចិត្តព្រោះនឹកកូនស្រី ខណៈអតីតភរិយា បដិសេធ មិនឲ្យលោកឃើញកូន ដូចពីមុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Wang Xiaofei 
Wang Xiaofei 

នៅក្នុងការ Live កាលពីថ្ងៃទី ២០ ខែមេសាកន្លងទៅនេះ លោក Wang Xiaofei បាននិយាយថា បន្ទាប់ពីការកាត់ក្តីចុងក្រោយបំផុតក្នុងខែមីនា Barbie Hsu មានអាកប្បកិរិយាឆេវឆាវ និងមិនអនុញ្ញាតឱ្យអតីតស្វាមីរបស់នាង ឃើញកូនស្រីរបស់នាង ទៀតឡើយ។ បន្ទាប់ពីនាងបានយក​កូន​ពី​ផ្ទះ​អតីត​ស្វាមីមក នាង​មិន​ឲ្យ​លោក​យក​កូន​ទៀត​ទេ ខណៈដើម្បីមើលកូន គឺត្រូវតែទៅសាលារៀន ដើម្បីសួរសុខទុក្ខ។

Wang Xiaofei 
Wang Xiaofei 

យ៉ាងណាមិញ កាលពីមុន​នោះ អតីតគូស្វាមីភរិយាអ្នក​ទាំង​ពីរ​ បាន​ឈាន​ដល់​ការ​ព្រមព្រៀង​គ្នា​ថា កូនស្រី​អាច​នៅ​ជាមួយ​ឪពុក​បានរយៈពេល​ប៉ុន្មាន​ថ្ងៃ។ តែការផ្លាស់ប្តូរដែលមិននឹកស្មានដល់របស់ អតីតភរិយា បានធ្វើឱ្យ លោក Wang Xiaofei ខឹងសម្បារយ៉ាងខ្លាំង ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei 
Wang Xiaofei និងអតីតភរិយា Barbie Hsu
Wang Xiaofei និងអតីតភរិយា Barbie Hsu
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

//s9.kh1.co/0c/0cf969fd81164e62640a86f5a53b8be5526f834b.png

គោរពជូនពរ និងអបអរសាទរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ក្នុងឱកាសដែល លោកជំទាវអ្នកឧកញ៉ា ត្រូវបានជាប់ឆ្នោតជ្រើសតាំង ជាប្រធានសមាគមសិល្បករខ្មែរអាណត្តិទី៦

 ០៣-ឧសភា-២០២៤ 
 ១២ល្ងាច · ១២ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T