BOGGI MILANO នាំមកនូវខូលិកសិន​ Spring Summer ​ឆ្នាំ 2024 ជាមួយនឹងមនោភាព "IT’S TIME TO B”

//s9.kh1.co/1d/1dcca4f777cd700e343b64fb531a8f048bb00ccc.jpg
សង្គម

 ២៧-មីនា-២០២៤ ១២ល្ងាច · មួយខែមុន

ខូលិកសិនរដូវកាល Spring-Summer ឆ្នាំ 2024 របស់ Boggi Milano គឺជាកំណាព្យថ្លែងឡើងពីរចនាប័ទ្នរបស់ប្រទេសអ៊ីតាលីដោយនាំមកនូវអកប្បកិរិយាដ៏ទំនើប និងភាពទាក់ទាញរបស់តំបន់មេឌីទែរ៉ាណេ (mediterranean)

ខូលិកសិនរដូវកាល Spring-Summer ឆ្នាំ 2024 របស់ Boggi Milano គឺជាកំណាព្យថ្លែងឡើងពីរចនាប័ទ្នរបស់ប្រទេសអ៊ីតាលីដោយនាំមកនូវអកប្បកិរិយាដ៏ទំនើប និងភាពទាក់ទាញរបស់តំបន់មេឌីទែរ៉ាណេ (mediterranean)៖ ការស្លៀកពាក់មិនគ្រាន់តែសម្តៅលើការបំពាក់ខោអាវលើខ្លួនប៉ុណ្ណោះ តែការស្លៀកពាក់គឺជាវិធីនៃការបង្ហាញពីអត្តចរិកផ្ទាល់ខ្លួនរបស់យើង។ ជម្រើសពណ៌ស្រាលៗ និងរូបរាងទន់ភ្លន់ គឺជាចំណុចសំខាន់ដែលធ្វើឲ្យខូលិកសិនមានភាពលេចធ្លោ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=650,q=100/63/6343cb0e18d499723685a151febe5d3cd97d9a06.jpg

ជាមួយនឹងសេចក្តីអាសអាង “It’s Time to B” ម៉ាកយីហោនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការផ្តល់ជូននូវសម្លៀកបំពាក់ដែលមានលក្ខណៈលើសពីការស្លៀកពាក់ធម្មតា និងជំរុញឲ្យបុរសៗកសាង​អាកប្បកិរិយា​ពិសេសផ្ទាល់ខ្លួនផងដែរ។ បុរស Boggi Milano តំណាងឲ្យជីវភាពជនជាតិអ៊ីតាលីយ៉ាងល្អឥតខ្ចោះ​ ដោយលោកជាបុរសដ៏ប៉ិនប្រសប់និងជាក់ស្តែង ពុំមានភាពស្មុគស្មាញក្នុងការស្លៀកពាក់ និងលេចធ្លោចំណោមអ្នកដទៃ ហើយលោកបង្ហាញខ្លួនជាបុរសដែលមានមោទនភាព និងទំនុកចិត្តខ្ពស់ ទៅកាន់ពិភពលោក។

ខូលិកសិននេះ ចាប់ផ្តើមជាមួយនឹងជម្រើសឈុតសម្លៀកបំពាក់សាកសមសម្រាប់រដូវកាលចំរុះ ដោយមានការផ្តោតសំខាន់លើរដូវ កាល Spring ជាចំបង។ បន្ទាប់មក ខូលិកសិននេះបន្តជាមួយនឹងជម្រើសសំលៀកបំពាក់សាកសមនឹងអាកាសធាតុក្តៅ សម្រាប់ជីវភាពនៃខែបន្ទាប់ៗ។

លើសពីនេះ ចំណុចពិសេសនៃខូលិកសិននេះ គឺជាការបកស្រាយឡើងវិញដ៏សហសម័យនៃរចនាប័ទ្មអ៊ីតាលី។

https://s9.kh1.co/__image/w=540,h=960,q=100/11/11e81498edddfee2025265ab615649285a3a64e6.jpg

ការលាយបញ្ចូលគ្នារវាងរចនាប័ត្នដ៏ប៉ិនប្រសប់នេះ គឺជារបៀបបង្កើតសម្លៀកបំពាក់បែប hybrid ដូចជាអាវបែប shirt jacket ដែលមាននូវការផ្គូផ្គងប្រភេទក្រណាត់ និងរចនាខុសៗគ្នា ដែលជានិមិត្តសញ្ញានៃភាពសុខដុមល្អឥតខ្ចោះរវាងទម្រង់បែបបទ រចនាប័ទ្ម និងការអនុវត្តជាក់ស្តែង។

ខូលិកសិននេះក៏បានណែនាំឲ្យជួបជាមួយនឹងបណ្តុំ B Tech ម្តងទៀត​ ដោយមានការបន្ថែមនៃជម្រើសសម្លៀកបំពាក់ថ្មីៗ ផលិតឡើងពីសាច់ក្រណាត់បច្ចេកទេស និងទម្រង់រូបរាងបែបទំនើបទាន់សម័យ។

ម៉្យាងទៀត ក្នុងចំណោមម៉ូតដែលបានបើកបង្ហាញថ្មីៗ យើងក៏សង្កេតឃើញមានជម្រើសដ៏គួរឲ្យកត់សម្គាល់មួយចំនួន ដែលមានការ បំផុស ឬចាក់ពុម្ភពីលើ ដោយឡូហ្គោ Boggi Milano ។

ក្នុងអំឡុងពេលទីបញ្ចប់នៃរដូវកាលនេះ យើងមិនអាចមើលរំលងប្រភេទក្រណាត់ទេសឯកបានឡើយ។ ដោយមានលក្ខណៈជាក្រណាត់ដ៏ត្រជាក់ និងស្រាលបំផុតក្នុងចំណោមប្រភេទក្រណាត់សរីរាង្គនិងធម្មជាតិទាំងអស់ ប្រភេទក្រណាត់នេះមានការប្រើប្រាស់នៅក្នុងផលិតផល អាវ អាវប៉ូឡូ អាវយឺត និងខោខ្លីបែប Bermuda ។

ជាមួយនឹងខូលិកសិននេះ និងជាមួយ Boggi Milano គ្រប់ពេលវេលាគឺជាពេលវេលាដ៏ល្អបំផុតក្នុងការទទួលស្គាល់បុគ្គលផ្ទាល់ខ្លួន។ Boggi Milano Cambodia ក៏បានភ្ជាប់ទំនាក់ទំនងជាមួយបេតិកភណ្ឌអ៊ីតាលីរបស់ខ្លួន ដោយក្លាយជាសមាជិកផ្លូវការនៃសភាពាណិជ្ជកម្មអឺរ៉ុប (EUROCHAM) និងសមាគមធុរកិច្ចអ៊ីតាលី-កម្ពុជា (ICBA)។ It’s time to B ។

https://s9.kh1.co/__image/w=650,h=650,q=100/77/7710ce02f4e1840804cbbe686a770b55ded2ebbf.jpg
https://s9.kh1.co/__image/w=650,h=650,q=100/27/276397f6e2310cf92ef34f53237c74fb477b1377.jpg
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T