កាលពីថ្មីៗនេះ បទ ចម្រៀងមួយបទ មានចំណងជើងថា “ខ្ញុំជាប្រុសទេចាស!” របស់ Cartoon EmoBee ដែលទើបតែចេញវីដេអូ MV សោះ បែរជាទទួលបានការចាប់អារម្មណ៍ និងចូលចិត្តយ៉ាងខ្លាំង ពីទស្សនិកជន នៅលើគេហទំព័រ YouTube កន្លងទៅនេះ។

វីដេអូនេះអាចជារសជាតិ និងចំណីចក្ខុថ្មីស្រឡាង ដោយការសម្តែង បានធ្វើឡើងបែបលក្ខណៈជាភេទទី៣ ដែលគេច្រើនហៅថា ខ្ទើយ។ ទោះជាវីដេអូនេះទស្សនាទៅ ហាក់ដូចជាមានការកាត់តឆ្គាំឆ្គង ដោយសារតែលក្ខណបច្ចេកទេស និងការសម្តែងយ៉ាងណាក៏ដោយ ក៏អត្ថន័យក្នុងបទចម្រៀងនេះ ហាក់ដូចជាបានឆ្លុះបញ្ចាំងទៅនឹងតថភាពក្នុងសង្គមខ្មែរបច្ចុប្បន្ន ដែលសម្បូរទៅដោយប្រុសស្រឡាញ់ប្រុស ថែមទៀតផង។

ទោះជាយ៉ាងណាក៏ដោយ នេះក៏ជាស្នាដៃរបស់កូនខ្មែរមួយរូប មិនត្រឹមតែអាចនិពន្ធបទចម្រៀងដោយខ្លួនឯងនោះទេ ថែមទាំងអាចធ្វើការសម្តែង ថតចេញជា MV មិនចាញ់ផលិតកម្មក្នុងស្រុក និងអន្តរជាតិថែមទៀតផង។

ដូចនេះ បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូ MV ខាងក្រោម៖

ប្រភព៖ យូធូប

តារាចម្រៀង៖ Cartoon EmoBee

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]