នៅពេលដែលប្រិយមិត្ត បានឃើញចំណងជើង ប្រាកដជាមានការភ្ញាក់ផ្អើល និងឆ្ងល់ហើយមែនទេ? តែនេះគឺជាការពិត យន្ដហោះ Singapore Airlines A308 ត្រូវបានគេបង្កើតឡើង ក្នុងរូបរាងតូច ហើយធ្វើការហោះហើរ ដោយប្រើប្រាស់តេឡេបញ្ជា។

ខាងក្រោមនេះ មានវីដេអូមួយដែលបង្ហាញពី ការសាកល្បងដាក់យន្ដហោះ A308 ហោះលើកដំបូង នៅឯប្រទេសអាឡឺម៉ង់។ វាពិតជាដូចទៅនឹង យន្ដហោះពិតប្រាកដណាស់ ពេលដែលវាហោះ និងពេលដែលចុះចត។ ស្លាបរបស់យន្ដហោះមានប្រវែង ៥.៥ម៉ែត្រ រីឯទម្ងន់ ៦៨គីឡូក្រាម។

ចំពោះយន្ដហោះវិញ មនុស្សគ្រប់គ្នា អាចបើកបរវាបាន ព្រោះវាមិនពិបាកដូចយន្ដហោះពិតនោះទេ តម្លៃរបស់វា ៣,០០០ដុល្លារអាមេរិក។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ យន្ដហោះបញ្ជាមួយនេះ?

ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]