បើលោកអ្នកចង់ឲ្យមនុស្ស ទូរទាំងពិភពលោកបានដឹងថា ពេលណាដែលអ្នកដោះអាវក្នុងចេញនោះ ពេលនេះគឺអ្នកអាចធ្វើវាបានហើយ ជាមួយនឹងអាវទ្រនាប់ Tweeting។

ក្នុងហ៊ុនទីផ្សាររបស់ប្រទេសក្រិក បានបង្កើតនូវអាវទ្រនាប់ (Tweeting Bra) ដំបូងបង្អស់ ដែលអាចបញ្ជូនសារ ទៅកាន់ប្រព័ន្ធសង្គម Tweet ខណៈពេលដែលអ្នកដោះគន្លឺះអាវចេញ។ នៅពេលដែលគន្លឹះអាវក្នុង ត្រូវបានដោះចេញ ឧបករណ៍បញ្ជូនសារដែល បានដាក់នៅក្នុងអាវ បានផ្ញើរសារទៅទូរស័ព្ទដៃ ដោយស្វ័យប្រវត្តិ ហើយវានឹងបញ្ជូនបន្តទៅកាន់ គណនេយ្យ Tweet របស់អ្នក និងផ្ញើរទៅកាន់ Follower ទាំងអស់ឲ្យបានដឹងថា អ្នកបានដោះអាវទ្រនាប់ចេញ។

អ្នកស្រី Maria Bacodimou ដែលជាម្ចាស់ភាគហ៊ុនមួយក្នុងក្រុមហ៊ុន បានសាកល្បងប្រើប្រាស់នូវអាវទ្រនាប់នេះ រយៈពេល ២សប្ដាហ៍ ដើម្បីផ្សាយពាណិជ្ជកម្មផលិតផលរបស់គាត់ផ្ទាល់។ ពេលដែលគាត់ដោះអាវក្នុងចេញ អាវទ្រនាប់ Tweeting បានផ្ញើរសារទៅកាន់ ១៥,០០០ followr របស់គាត់ភ្លាម។

តែគួរឲ្យសោកស្ដាយ ដោយសារតែវាជាផលិតផលដំបូងរបស់ក្រិច ហេតុដូចនេះហើយសារដែលបានផ្ញើរ ទៅកាន់គណនេយ្យ Tweet គឺចេញជាភាសាក្រិកតែប៉ុណ្ណោះ មិនទាន់មានជាភាសាអង់គ្លេសនោះទេ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ អាវទ្រនាប់ដ៏ទាន់សម័យមួយនេះ?

ប្រភព៖ បរទេស

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]