កាលពីរាត្រីយប់ថ្ងៃសុក្រម្សិលមិញនេះ មានការប្រកួត play-off ជើងទីមួយ ចំនួន ៤ ប្រកួត ក្នុងក្របខ័ណ្ឌជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក Brazil – World Cup ដើម្បីដណ្តើមកៅអីនៅសល់ ៤ ចុងក្រោយ ក្នុងចំនួន ១៣ កៅអី នៃតំបន់អឺរ៉ុបកន្លងទៅនេះ។

ការប្រកួតគូទីមួយ គឺរវាងក្រុម Iceland បានបើកទ្វារពហុកីឡាដ្ឋានជាតិ Laugardalsvöllur របស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវ Croatia ដោយមានអ្នកចូលរួមទស្សនាជិត ១ម៉ឺននាក់ បានខកចិត្តព្រោះក្រុមម្ចាស់ផ្ទះ បានត្រឹមប្រកួតស្មើក្រុមភ្ញៀវដោយគ្មានការស៊ុតបញ្ចូលទីគ្នា ពោលគឺបានត្រឹម ០ទល់នឹង០ តែប៉ុណ្ណោះ។

ងាកទៅការប្រកួតគូទីពីរវិញ ក្រុមប្រវត្តិសាស្ត្រចំណាស់ ក្រិច បានយកឈ្នះ ក្រុមភ្ញៀវ រ៉ូម៉ានី យ៉ាងងាយ ដោយលទ្ធផលបច្ចេកទេស ៣ ទល់នឹង ១ ធ្វើអោយក្រុមម្ចាស់ផ្ទះ ក្រិចមានប្រៀបជាងដៃគូ នៅជើងទីមួយនេះ ដោយអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទី រហូតដល់ ៣ គ្រាប់ឯណោះ។

ចំណែកឯមួយប្រកួតទៀតនោះ គឺទីណាមាន Cristiano Ronaldo ទីនោះនឹងមានជ័យជម្នះ ដោយការស៊ុតបញ្ចូលទីរបស់កីឡាកររូបនេះ នៅនាទីទី ៨២ បានជួយអោយក្រុមជម្រើសជាតិ ប៉ទុយហ្គាល់យកឈ្នះ ក្រុមជម្រើសជាតិ ស៊ុតអែត ដោយលទ្ធផល ១ ទល់នឹង ០ នាទឹកដី Estádio do Sport Lisboa e Benfica ក្នុងទីក្រុង Lisboa ប្រទេស ប៉ទុយហ្គាល់។

ចុងបញ្ចប់នោះគឺ ការប្រកួតដ៏ភ្ញាក់ផ្អើលមិនគួរអោយជឿ ដោយក្រុមជើងឯកពានរង្វាន់ពិភពលោក ឆ្នាំ ២០០៨ មាន់គកបារាំង ត្រូវបរាជ័យយ៉ាងអាម៉ាសមុខ ក្រៅទឹកដី ដោយចាញ់ក្រុមម្ចាស់ផ្ទះ អ៊ុយក្រែន រហូតដល់ ២ទល់នឹង០ ឯណោះ ដែលធ្វើអោយក្រុមមាន់គកបារាំង ត្រូវជួបប្រទះនូវក្តីបារម្ភ មិនអាចឆ្លងផុតវគ្គជម្រុះនេះ ដើម្បីកក់កៅអីទៅប្រទេសប្រេស៊ីលបានទេ ពោលគឺត្រូវខិតខំប្រឹងប្រែង ប្រកួតសងសឹកស៊ីសាច់ហុចឈាម នៅជើងទីពីរ ទើបអាចឆ្លងផុតបាន។


លទ្ធផលការប្រកួត៖

គួរបញ្ជាក់ផងដែរថា ក្រុមនៅតំបន់អឺរ៉ុប ដែលបានកក់កៅអីទៅកាន់ប្រទេសប្រេស៊ីល ដើម្បីប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក មានដូចជា ក្រុមជម្រើសជាតិ អាឡឺម៉ង់ ក្រុមជម្រើសជាតិ បែលស៊ិក ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុមជម្រើសជាតិ ហូឡង់ ក្រុមជម្រើសជាតិ ស្វីស ក្រុមជម្រើសជាតិ អង់គ្លេស ក្រុមជម្រើសជាតិ អេស៉្បាញ ក្រុមជម្រើសជាតិ រុស្សី និងក្រុមជម្រើសជាតិ ប៊ូស្នៀ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]