យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថយន្ត Batmobile ពណ៌ខ្មៅដ៏រលើបរលោងមួយគ្រឿង និងមានប្រតិបត្ដិការ យ៉ាងពេញលេញ ជាមួយនឹងល្បឿនយ៉ាងលឿន នឹងត្រូវដាក់លក់ដេញថ្លៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ នៅឯ Mercedes-Benz World ស្ថិតក្នុងទីក្រុង Surrey នៃប្រទេសអង់គ្លេស ក្នុងតម្លៃ ៩០,០០០ផោន (ប្រហែល ១៤ម៉ឺនដុល្លារ)។

ទោះបីជាយ៉ាងណា រថយន្តប្រភេទ Batmobile នេះផ្សេងទៀត ត្រូវបានលោក Tim Burton ជាអ្នកដឹកនាំ ផលិត និពន្ធរឿង និងកវី ជនជាតិអាមេរិក ប្រើថតក្នុងខ្សែភាពយន្ត Batman កាលពីឆ្នាំ១៩៨៩ ដែលកង់ខាងក្រោយរបស់វា អាចមានល្បឿនរហូតដល់ទៅ ២៧ម៉ែត្រ ក្នុងរយៈពេលតិចជាង ៥វិនាទី។

ជាមួយគ្នានេះដែរ លោក Edward Bridger Stille នាយករបស់ផ្ទះដេញថ្លៃ Historics ស្ថិតក្នុងទីក្រុង Surrey នៃប្រទេសអង់គ្លេស បាននិយាយថា “រថយន្ត Batmobile មួយគ្រឿងនេះ គឺជាក្តីសុបិន្ត និងក្តីស្រមៃ របស់ប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្រ Batman ទាំងអស់។ វាគឺជារថយន្តដ៏អស្ចារ្យមួយគ្រឿង ទោះជាយ៉ាងណា វាដូចជារថយន្តចម្បាំងអីចឹង។” លោក Edward Bridger Stille បានបន្ថែមទៀតថា រថយន្តមួយគ្រឿងនេះ ត្រូវបានគាត់ជឿថា គឺជារថយន្តដ៏ល្អបំផុត បន្ទាប់ពីការផលិតយ៉ាងពេញលេញ ល្អអត់ខ្ចោះ និងមិនធ្លាប់មាន។

យ៉ាងណាមិញ កាលពីដើមឆ្នាំ២០១៣ នេះ រថយន្តប្រភេទ Batmobile នៅក្នុងខ្សែភាពយន្ត Batman កាលពីឆ្នាំ១៩៦០ ក៏ត្រូវបានដាក់លក់ដេញថ្លៃផងដែរ ដែលរថយន្ត Batmobile មួយគ្រឿងនោះ លក់បានក្នុងតម្លៃរហូតដល់ទៅ ២.៦លានផោន (៤.២លានដុល្លារ) ឯណោះ៕

រថយន្ត Batmobile ដែលនឹងត្រូវដាក់លក់ដេញថ្លៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ ខាងមុខនេះ (តម្លៃ ១៤ម៉ឺនដុល្លារ)

រថយន្តប្រភេទ Batmobile នៅក្នុងខ្សែភាពយន្ត Batman កាលពីឆ្នាំ១៩៦០ (តម្លៃ ៤.២លានដុល្លារ)

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]