ការធ្វើកិច្ចការផ្ទះហាក់ដូចជា ហត់នឿយនិងធុញទ្រាន់ជាខ្លាំង សម្រាប់មនុស្សយន្ដ ដែលកាលពីពេលថ្មីៗនេះ វាក៏សម្រេចចិត្ដសម្លាប់ខ្លួន ដើម្បីបញ្ចប់កិច្ចការនេះតែម្ដង។ 

តាមរបាយការណ៍របស់អូទ្រីស បានឲ្យដឹងថា មនុស្សយន្ដនេះបានវារឡើងទៅលើកន្លែងចំអិនម្លូប ដែលជាកន្លែងមួយ ដែលវាបំផ្លាញខ្លួនឯង ក្រោយពីវាតម្រូវឲ្យបោសសំអាតអាហារពេលព្រឹក (cereal ) ដែលបានខ្ចាយ។ ទោះជាយ៉ាងណា តាមលោក Helmut Kniewasser ដែលជាអ្នកពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សយន្ដនេះហាក់ដូចជាឈប់ដំណើរការ ដោយខ្លួនឯងខណៈពេលដែលវារុញឆ្នាំងចេញពីនៅលើ ចង្ក្រានអគ្គិសនី និងសម្លាប់ខ្លួននៅលើនេះតែម្ដង ដែលហេតុការណ៍នេះ កើតឡើងនៅក្នុងតំបន់ Hinterstoder នៃ Kirchdorf ប្រទេសអូទ្រីស។ ជាមួយគ្នានោះ មនុស្សយន្ដនេះត្រូវបានគេប៉ាន់ស្មានថា វាចាប់ផ្ដើមរលាយយ៉ាងឆាប់រហ័ស ពីផ្នែកខាងក្រោមទៅមុន ហើយក៏បង្កឲ្យមានការឆាបឆេះតែម្ដង ដែលនៅពេលដែលមនុស្សទៅដល់ មនុស្សយន្ដនេះបានក្លាយជាផេះនិងគរលើគ្នាទៅហើយ។ 

បន្ថែមពីនោះ បានឲ្យដឹងថា អ្នកនៅក្នុងអគារស្នាក់នៅនេះ ត្រូវបានជម្លៀសចេញ ដោយសារតែមានផ្សែងយ៉ាងអាប់អួរ ចេញពីកន្លែងដែលមនុស្សយន្ដឆេះខ្ទេចនេះ។ ទោះជាយ៉ាងណា ហេតុការណ៍នៃមនុស្សយន្ដធ្វើអត្តឃាត និងវារឡើងទៅលើកន្លែងចំអិនម្ហូប(ចង្ក្រានអគ្គិសនី) ថែមទាំងរុញឆ្នាំងចេញនោះ នៅតែជាអាថ៌កំបាំង ហើយមូលហេតុដែលពិតប្រាកដនិងបណ្ដាលឲ្យ មានការឆាបឆេះនេះ ក៏នៅតែជាអាថ៌កំបាំងដូចគ្នា។ រីឯម្ចាស់មនុស្សយន្ដនេះ បានអះអាងថាខ្លួនបានបិទមនុស្សយន្ដនេះ មុននឹងចាកចេញពីផ្ទះ ហើយខ្លួនក៏មិនបានដឹង ថាមនុស្សយន្ដនេះមានប្រតិកម្មនឹងរបស់អ្វីម្យ៉ាងនោះដែរ ដែលធ្វើឲ្យមានហេតុការណ៍បែបនេះកើតឡើងនោះ។ 

យ៉ាងណាមិញ គេប្រើចំណាយពេលជាច្រើនម៉ោង ដើម្បីឲ្យអគារទាំងមូលមានសុវត្ថិភាព ហើយនៅពេលនេះម្ចាស់មនុស្សយន្ដនេះ កំពុងតែមានគម្រោងប្ដឹង រោងចក្រផលិតមនុស្សយន្ដនេះហើយ។

ចុះប្រិយមិត្ដវិញ យល់យ៉ាងណាដែរ? 

កន្លែងមនុស្សយន្ដសម្លាប់ខ្លួន

រូបតំណាង មនុស្សយន្ដ 





ប្រភពពី metro និង dailymail

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]