ប្រិយមិត្តប្រហែលជាធ្លាប់ឃើញ តែការនិពន្ធ ដោយការសរសេរ របស់មនុស្ស ដែលមានដូចជា ការសរសេរដោយដៃ រឺ ការសរសេរដោយកុំព្យូទ័រ ។

សំរាប់ថ្ងៃនេះផងដែរ សូមនាំអារម្មណ៍ប្រិយមិត្ត មកមើលការសរសេរនិងនិពន្ធ ដោយមនុស្សយន្ត ម្តងវិញទៅមើល ហើយប្រិយមិត្ត ច្បាស់ជាឆ្ងល់ហើយថា តើការសរសេរដោយមនុស្សយន្ត មានលក្ខណៈយ៉ាងណានោះ ចូរធ្វើការអានអត្ថបទ ខាងក្រោម ទាំងអស់គ្នា។

អ្នកវិទ្យាសាស្រ្តម្នាក់ បានបង្កើតអ្នកនិពន្ធនេះឡើង ដោយមានរូបរាងជាក្មេងប្រុសម្នាក់ ដែលត្រូវបានគេឲ្យឈ្មោះថា "The Writer"។ លោក Simon Schaffer ជាសាស្រ្តាចារ្យដ៏ល្បីល្បាញ និង មានទេព្យកោសល្យមួយរូប នៅប្រទេសអង់គ្លេស ក្នុងចំណោមសាស្រ្តាចារ្យល្បីៗជាច្រើន ហើយរូបគាត់ ក៏ជាអ្នកដែលបានរៀបរៀងបង្កើតឡើង នូវមនុស្សយន្ត "The Writer" នេះ ដោយប្រើប្រាស់បច្ចេកវិទ្យាមួយ មានឈ្មោះថា "Cam Technology"។

មួយវិញទៀតនោះ អ្វីដែលគួរឱ្យទាក់ទាញបំផុត គឺថាវាអាចសរសេរកម្មវិធីបាន ដែលជាមូលហេតុបណ្តាលអោយ អ្នកនិពន្ធមនុស្សយន្តនេះ បានក្លាយជាដូនតានៃកុំព្យូទ័រសម័យទំនើបនេះ។

បើតាមខ្សែវិដេអូ នៃការបង្ហាញសមត្ថភាព របស់មនុស្សយន្តក្មេងនោះ បានបង្ហាញឲ្យឃើញ ពីសមត្ថភាពដ៏អស្ចារ្យរបស់វា ដោយវាអាចសរសេរអស្ចារ្យ បានយ៉ាងស្អាត និងស្ទាត់ជំនាញបំផុត។ ដោយឡែកមនុស្សយន្តក្មេងនេះ ក៏មានគុណវិបត្តិផងដែរ ដោយសារតែវា មិនអាចសរសេរអក្សរ បានលឿននោះទេ ព្រោះមនុស្សយន្តនេះ ត្រូវបានបង្កើតឡើងដោយគ្រឿងយន្ត មិនដូចជាម៉ាស៊ីនកុំព្យទ័រឡើយ។

គួរបញ្ជាក់ផងដែរថា មនុស្សយន្តក្មេងនេះ បានបង្កើតឡើង នៅមុនដើមសតវត្សរ៏ទី១៨ (1770s)។



 



តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះអ្នកនិពន្ធមនុស្សយន្តនេះ?

ដោយ Alice

Khmerload 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]