ពិធីបុណ្យសព គឺជាពិធីកាន់ទុក្ខ និងមានភាពក្រៀមក្រំជាខ្លាំង តែនៅក្នុងនោះ បែរជាមានបណ្ដាប្រទេសមួយចំនួន បានបង្ហាញពីក្ដីស្រឡាញ់របស់ ពួកគេចុងក្រោយ ទៅកាន់សាកសព តាមរយៈការសម្ដែង ដូចជា បទចម្រៀង និងការច្រៀងរាំទៅវិញ។

ជាមួយគ្នានោះ នៅតាមតំបន់ខ្លះនៃតៃវ៉ាន់ គេប្រទះឃើញ មានការប្រារព្ធពិធីបុណ្យសព ដោយប្រើប្រាស់ស្ទាយយ៉ាងប្លែក ដោយមានការចាក់ចម្រៀង និងមាននារីរាំសិចស៊ីបន្ថែមទៀត។ យ៉ាងណាមិញ ពិធីបុណ្យនេះ កើតឡើងនៅភាពខាងត្បូងឆៀងខាងលិច នៃតៃវ៉ាន់ ដែលនៅក្នុងនោះ គេប្រទះឃើញមានវីដេអូជាច្រើន ដែលបញ្ចូលទៅកាន់អ៊ិនធើណេត ដែលបង្ហាញ ពីភាពសប្បាយរីករាយ ក៏ដូចជាមានការចូលរួម ពីសំណាក់ស្រីស្អាតៗ ដូចជាស្លៀកសំពត់ខ្លី (មីនីស្គើត)។

តែក្រឡេក មកមើលប្រទេសកម្ពុជា សម្រាប់ទំនៀមទំលាប់ខ្មែរ ពិធីបុណ្យសព គឺជាពិធីមួយ ដែលតម្រូវឲ្យម្ចាស់បុណ្យ និងភ្ញៀវទាំងឡាយ ដែលបានចូលរួម ត្រូវតែមានសំលៀកបំពាក់ពណ៌ស និងខ្មៅ មិនមានពាក់គ្រឿងអលង្ការ និងមានទឹកមុខក្រៀមក្រំ រួមជាមួយនឹងភ្លេងដ៏កំសត់ (ស្មូត)ដើម្បីជាកិច្ចគោរពដល់អ្នកស្លាប់។

ចុះប្រិយមិត្ដយល់យ៉ាងណា ចំពោះ ការកាន់ទុក្ខបែបមានតន្ដ្រី និងស្រីស្អាត ជាមួយនឹង ពិធីបុណ្យនៅស្រុកខ្មែរវិញនោះ?



ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]