កាលពីថ្ងៃទី៣១ ខែតុលា កន្លងទៅនេះ ក្រុមហ៊ុន Google បានប្រកាសចេញប្រព័ន្ធប្រតិបត្តិការ Android ថ្មី ដែលដំណើរការលើទូរស័ព្ទដៃ smartphone មានឈ្មោះថា Android 4.4 KitKat។

រហូតមកដល់ថ្ងៃទី០៤ ខែវិច្ឆិកានេះ គឺមានរយៈពេលជិត ១សប្តាហ៏ហើយ ធ្វើឲ្យអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាច្រើននាក់ មិនអាចរង់ចាំបាន ដោយសារតែចិត្តចង់ដឹង និងចង់សាកប្រើ ប្រព័ន្ធប្រតិបតិ្តការ Android 4.4 KitKat នេះ។

ជាមួយគ្នានេះដែរ ក្រុម XDA-Developers Forum បានដឹងពីការអត់ទ្រាំពុំបាន របស់អ្នកប្រើប្រាស់ Android ទៅលើប្រព័ន្ធប្រតិបត្តិការថ្មីនេះ ក៏សម្រាប់ចិត្តបង្កើត Launcher Android 4.4 KitKat និងបង្ហោះឲ្យគ្រប់គ្នាទាញយកតែម្តង។ Launcher Android 4.4 KitKat នេះ បាននាំមកនូវ Home Screen និង App Drawer ពី ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat ទៅឲ្យ Devices ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean និងខ្ពស់ជាងនឹង។

តើធ្វើយ៉ាងម៉េច ទើបអាចបាន Android 4.4 KitKat ដំណើរការលើ Jelly Bean?

ខាងក្រោមនេះគឺជាវិធីសាស្រ្ត ដើម្បីទទួលបាន Android 4.4 KitKat មកដំណើរការលើ Jelly Bean ដូច្នេះសូមតាមដានទាំងអស់គ្នា៖

១) Enable third-party app installation ៖ Security -> Unknown Source -> OK

២) ដោនឡូត Android 4.4 KitKat Launcher file រួចធ្វើការ extract APKs ចំនួន ៣ ទៅលើកុំព្យូទ័ររបស់អ្នក និង Copy វាទៅក្នុងទូរស័ព្ទដៃវិញ។ អ្នកក៏អាចដោនឡូត Android 4.4 KitKat Launcher file តាមរយៈទូរស័ព្ទដៃ និងធ្វើការ extract APKs ដោយប្រើប្រាស់ third-party apps ដូចជា Unzip ជាដើម។

ចុចទីនេះដើម្បីដោនឡូត (ទំហំ 25MB)

៣) ធ្វើការ Install files នៅលើទូរស័ព្ទដៃរបស់អ្នកតាមលំដាប់ ដូចខាងក្រោម៖

  • PreBuiltGMSCore.apk
  • Velvet.apk
  • GoogleHome.apk

៤) បើកដំណើរការ Android 4.4 KitKat Launcher

នៅពេលនេះអ្នកនឹងទទួលបាន Android 4.4 KitKat នៅលើទូរស័ព្ទដៃ Android Jelly bean របស់អ្នក ហើយអ្នកនឹងទទួលបាន interface ដ៏ស្រស់ស្អាត រួមទាំង features ជាច្រើនទៀត៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បញ្ជាក់៖ Launcher Android 4.4 KitKat នេះ អាចដំឡើងលើទូរស័ព្ទដៃ smartphone ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean ឬខ្ពស់ជាងនេះ

ប្រភព ៖ laptopmag

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]