យោងតាមលោក Gene Munster អ្នកវិភាគនៅធនាគារ Piper Jaffray នៅសហរដ្ឋអាមេរិក បានឲ្យដឹងថា iPad Air អាចនឹងបង្កើតកំណត់ត្រាថ្មី លើការលក់ផលិតផល នៅចុងសប្តាហ៍ដើម្បីយកជ័យជំនះ លើការលក់ iPad 4 និង iPad Mini កាលពីឆ្នាំមុន។

កាលពីឆ្នាំមុន ក្រុមហ៊ុន Apple បានបើកដំណើរការលក់ iPad 4 និង iPad Mini ក្នុងពេលដំណាលគ្នា ហើយលក់បាន សរុបចំនួន ៣លានគ្រឿងប៉ុណ្ណោះ។ ចំនែកឯក្នុងឆ្នាំនេះវិញ លោក Gene Munster បានប៉ាន់ប្រមាណថា ការលក់ iPad Air តែឯង អាចនឹងលក់បាន ចាប់ពី ២,៥លាន ទៅ ៣,៥លានគ្រឿងឯណោះ។

យ៉ាងណាក៏ដោយ យើងនឹងដឹងពីចំនួនពិតប្រាកដ នៅពេលឆាប់ៗនេះ ពោលគឺនៅពេលដែលក្រុមហ៊ុន Apple ចេញផ្សាយសេចក្តីប្រកាស របស់ខ្លួនតែម្តង។

គួរបញ្ជាក់ផងដែរថា ការបង្កើតកំណត់ត្រាថ្មី លើការលក់ iPad Air នេះ នឹងមាននៅក្នុងប្រទេសចំនួន ៥២ រួមទាំងទីផ្សារធំៗជាច្រើនទៀត ប៉ុន្តែវាបានចាប់ផ្តើមដំបូង ដោយលក់លើទីផ្សារ ចំនួន ២៧។ យ៉ាងណាមិញ ការលក់ iPad Air នេះ ក៏បានកាត់បន្ថយតម្លៃបន្តិចបន្តួចផងដែរ៕

គួររំលឹកផងដែរថា iPad Air ត្រូវបានក្រុមហ៊ុន Apple ប្រកាសដាក់បង្ហាញ កាលពីថ្ងៃទី២២ ខែតុលា និងមានលក់នៅលើទីផ្សារ កាលពីថ្ងៃទី០១ ខែវិច្ឆិកា កន្លងទៅនេះ។

ខាងក្រោមនេះគឺជាតម្លៃនៃ iPad Air៖

+ iPad Air (Wi-Fi)

- ទំហំ 16GB តម្លៃ $499
- ទំហំ 32GB តម្លៃ $599
- ទំហំ 64GB តម្លៃ $699
- ទំហំ 128GB តម្លៃ $799

+ iPad Air (Wi-Fi + 3G)

-  ទំហំ 16GB តម្លៃ $629
-  ទំហំ 32GB តម្លៃ $729
-  ទំហំ 64GB តម្លៃ $829
-  ទំហំ 128GB តម្លៃ $929

ប្រភព ៖ GSM Arena

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]