នៅថ្ងៃទី១ ខែវិច្ឆិកា នេះ ក្រុមហ៊ុន LG បានបញ្ចេញទូរស័ព្ទដៃ smartphone ថ្មី ស៊េរី Nexus គឺ LG Nexus 5 ដែលដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat មុនគេបង្អស់ផងដែរ។

លក្ខណៈរបស់ LG Nexus 5 មានដូចខាងក្រោម៖

-          ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat

-          ប្រើប្រាស់អេក្រង់ LCD ទំហំ ៤.៩៥អ៊ីញ (១០៨០ភិចស៊្សែល) ជាមួយនឹងដង់ស៊ីតេភិចស្សែល ៤៤៥ppi

-          ប្រើប្រាស់ Chip ប្រភេទ Qualcomm Snapdragon 800

-          ប្រើប្រាស់ CPU ប្រភេទ Quad-core ល្បឿន ២.៣GHz

-          ប្រើប្រាស់ RAM ទំហំ ២GB

-          កំរិតថាមពលថ្ម ២,៣០០mAh

-         មានពីរពណ៌ គឺ ស និងខ្មៅ

ចំនែកឯទំហំ memory ម៉ាស៊ីនរបស់ LG Nexus 5 នេះមានចំនួន ២ទំហំ គឺ ១៦GB និង 32GB។ រីឯកាមេរ៉ាខាងក្រោយ មានទំហំ ៨MP រួមនឹងមុខងារ OIS និង LED flash។ សម្រាប់កាមេរ៉ាខាងមុខវិញ គឺមានទំហំ ១.៣MP និងអាចប្រើសម្រាប់ video calling ផងដែរ។

LG Nexus 5 មានទំហំ (បណ្តោយ x ទទឹង x កម្រាស់) ១៣៧.៨៤មីលីម៉ែត្រ x ៦៩.១៧មីលីម៉ែត្រ x ៨.៥៩មីលីម៉ែត្រ និងមានទំងន់ត្រឹមតែ ១៣០ក្រាមប៉ុណ្ណោះ។ សម្រាប់ការប្រើប្រាស់អ៊ីនធឺណែត LG Nexus 5 មានបច្ចេកវិទ្យា ៣G ៤G LTE និង Wi-Fi a/b/g/n/ac បូករួមនឹងតំណភ្ជាប់ Bluetooth 4.0 LE, A-GPS, NFC ។

យ៉ាងណាមិញ LG Nexus 5 នេះ នឹងមានលក់នៅតាមបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក កាណាដា អង់គ្លេស បារាំង អាល់ឡឺម៉ង់ អ៊ីតាលី អូស្រ្តាលី ជប៉ុន កូរ៉េ ហើយនឹងមានលក់នៅប្រទេសឥណ្ឌា នាពេលឆាប់ៗខាងមុខ។

ខាងក្រោមនេះគឺជាតម្លៃរបស់ LG Nexus 5៖

-          LG Nexus 5 ១៦G តម្លៃ ៣៤៩ដុល្លារ

-          LG Nexus 5 ៣២G តម្លៃ ៤០០ដុល្លារ

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ LG Nexus 5 នឹងមានលក់នៅលើ Google Play Store ហើយនិង Sprint, T-Mobile, Amazon, Best Buy និង RadioShack។ សម្រាប់ Play Store របស់សហរដ្ឋអាមេរិក LG Nexus 5 ទំហំ ១៦G ត្រូវបានលក់អស់រលីង ក្នុងរយៈពេល ២ម៉ោងប៉ុណ្ណោះ។ ចំនែកឯ LG Nexus 5 ទំហំ ៣២G (ពណ៌ស និងខ្មៅ) នៅតែមានលក់ដដែល៕

ប្រភព ៖ GSM Arena

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]