បន្ទាប់ពីក្រុមហ៊ុនអេផល បានដាក់លក់នូវទូរស័ព្ទអាយហ្វូនស៊េរីថ្មី iPhone 5s និង 5c មិនយូរប៉ុន្មានផង ឥឡូវដំណឹងសប្បាយរីករាយសម្រាប់អ្នកនិយមប្រើប្រាស់ tablet ប្រាកដជាភ្ញាក់ផ្អើល ដោយសារតែក្រុមហ៊ុនអេផល បានដាក់បង្ហាញជាសាធារណៈ នូវ iPad ស៊េរីថ្មីរបស់ខ្លួន កាលពីថ្មីៗ កន្លងទៅនេះ។

ជាមួយនឹងកម្រាស់ស្តើងជាងមុន ទម្ងន់ស្រាលជាងមុន និងល្បឿនលឿនជាមុន ពោលគឺ iPad Air មានលឿនជាង iPad ពីមុនៗ រហូតដល់ទៅ ៧២ដងឯណោះ។ ជាមួយនឹងអេក្រង់ទំហំ ៩.៧ អ៊ីនបំពាក់ដោយប្រព័ន្ធអេក្រង់រេទីន iPad Air មានកម្រាស់ស្តើងជាងមុន ២០ ភាគរយ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺមានទម្ងន់ត្រឹមតែ ០.៤៥ គីឡូក្រាមតែប៉ុណ្ណោះ។

លើសពីនេះទៅទៀត iPad Air ស៊េរីថ្មីនេះគឺមានពណ៌ ៤ ជម្រើស ដូចជា ពណ៌ប្រាក់ ពណ៌ស ពណ៌ប្រផេះ និងពណ៌ខ្មៅជាដើម ដោយមានតម្លៃជិត ៥០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទំហំ ១៦ ជីហ្គាបៃស៍។

គួរបញ្ជាក់ផងដែរថា iPad Air នឹងចាប់ផ្តើមលក់នៅទីផ្សារ ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះ។








ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]