កាលពីថ្មីៗនេះ ខ្មាំងកាំភ្លើងម្នាក់ បានប្រើប្រាស់កាំភ្លើងស៊ីប តម្រង់បាញ់ទៅលើស្ត្រីមានផ្ទៃពោះម្នាក់ បណ្តាលឲ្យធ្លាយពោះ ហើយគ្រាប់ក៏បានបាញ់ទម្លុះក្បាលរបស់ទារក ស្លាប់ទាំងនៅក្នុងផ្ទៃ យ៉ាងអាណោធអាធ័ម កន្លងទៅនេះ។

ហេតុការណ៍នេះបានកើតឡើង នៅប្រទេសស៊ីរី ដោយពួកខ្មាំងកាំភ្លើង បានយកស្ត្រីមានផ្ទៃពោះម្នាក់នេះ ធ្វើជាផ្ទាំងស៊ីប ដើម្បីការថ្នូរនឹងការឈ្នះរង្វាន់បារី ក្នុងការប្រកួតប្រជែង Syrian war zone កន្លងទៅនេះ។

បើតាមលោកវេជ្ជបណ្ឌិត David Nott ដែលជាអ្នកជួយសង្គ្រោះស្ត្រីជាម្តាយ និងជាសាក្សីឃើញហេតុការណ៍នោះផ្ទាល់បានអោយដឹងថា៖ “ពួកខ្មាំងកាំភ្លើងទាំងនេះ បានយកជនស៊ីវិលដែលជាស្ត្រីមានផ្ទៃពោះធ្វើជាផ្ទាំងស៊ីប ដោយបានបាញ់ធ្លាយពោះស្ត្រីម្នាក់នេះ ហើយគ្រាប់កាំភ្លើងក៏បានទម្លុះក្បាលទារក ស្លាប់ភ្លាមៗទៀតផង។ ក្នុងរយៈពេលដែលខ្ញុំធ្វើការជាគ្រូពេទ្យស្ម័គ្រចិត្ត នៅតំបន់មានសង្គ្រាម រយៈពេល២០ឆ្នាំរួចមកហើយ នេះគឺជាលើកទីមួយហើយ ដែលខ្ញុំប្រទះឃើញជនរងគ្រោះជាស្ត្រីមានផ្ទៃពោះបែបនេះ ហើយអំពើនេះជាអំពើដ៏ឃោរឃៅ និងអមនុស្សធម៍ជាទីបំផុត។”

គួរបញ្ជាក់ផងដែរថា សង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី បានធ្វើអោយមនុស្សយ៉ាងហោចណាស់ ១០០ ០០០នាក់ បានបាត់បង់ជីវិត និងជាច្រើននាក់ទៀតរងរបួស ចំណែកឯហេដ្ឋារចនាសម្ព័ន្ធនានាក៏ត្រូវបំផ្លិចបំផ្លាញស្ទើរគ្មានសល់នោះដែរ។






តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]