ករណីក្មេងតូច ជាប់នៅក្នុង ម៉ាស៊ីនបោកខោអាវ ធ្លាប់បានកើតឡើង នាពេលកន្លងមក ជាច្រើនលើកមកហើយផងដែរ ដែលកើតចេញ ពីការធ្វេសប្រហែស របស់អាណាព្យាបាល មិនបានយកចិត្តទុកដាក់ អោយបានដិតដល់។

យ៉ាងណាមិញ ទើបតែពេលថ្មីៗនេះ ប្រភពព័ត៌មានចិន បានបង្ហាញ នូវវីដេអូឃ្លីបមួយ ដែលជាសកម្មភាព ជួយសង្គ្រោះ ដល់ទារកម្នាក់ ដែលបានជាប់នៅខាងក្នុង ម៉ាស៊ីនបោកខោអាវ មួយគ្រឿង។ ទោះជាយ៉ាងណា ពេលនេះ ប្រភពព័ត៌មាន មិនទាន់បានឲ្យដឹងថា ទារករូបនេះ ជាប់នៅខាងក្នុងនោះ ដោយរបៀបណា នៅឡើយនោះទេ តែទោះជាយ៉ាងណា ក្រុមជួយសង្គ្រោះ បានកាត់ផ្តាច់ដែករបស់ម៉ាស៊ីននោះ ជួយដល់ទារករងគ្រោះ បានសំរេច។

ដូចគ្នានេះដែរ កាលពីខែមុន ក៏មានករណីស្រដៀងគ្នា ដោយមានក្មេងតូចៗ ចំនួន២នាក់ ក្នុងខេត្ត ជាំងស៊ី ប្រទេសចិន ត្រូវបានរកឃើញថា ស្លាប់បាត់បង់ជីវិត ដោយសារតែ ជាប់នៅក្នុង ម៉ាស៊ីនបោកខោអាវ ក្រោយពីក្មេងរងគ្រោះ ទាំងពីរ បានវាចូលទៅក្នុងនោះ។

នេះមិនមែនជាលើកទីមួយទេ ចំពោះករណីនេះ ហេតុដូច្នេះហើយ សូមមាតាបិតា និង អាណាព្យាបាល ទាំងឡាយ ដែលមានកូនតូចៗ មេត្តា  មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមទស្សនាវីដេអូខាងក្រោម៖



ប្រភព shanghaiist

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]