តាមរបាយការណ៍ព័ត៌មានរបស់ឆាយណា បានឲ្យដឹងថា ស្ដ្រីជាម្ដាយមួយរូប បានប្រើប្រាស់អំពើហឹង្សា យ៉ាងសាហាវព្រៃផ្សៃ ទៅលើកូនស្រីរបស់ខ្លួន នៅតាមផ្លូវសាធារណៈ ខណៈពេលដែលនាងមិនចូលសាលារៀន នៅក្នុងទីក្រុង Pingtung តៃវ៉ាន់។

ជាមួយគ្នានេះផងដែរ ហេតុការណ៍ខាងលើនេះ ក៏ត្រូវបានថតជាវីដេអូ និងបានបង្ហាញពី ក្មេងស្រីម្នាក់អង្គុយលុតជង្គង់ នៅតាមដងផ្លូវ រីឯស្ដ្រីវ័ចំណាស់ដែលឈរនោះវិញ ប្រាប់ក្មេងស្រីនេះ ឲ្យទះកំផ្លៀងខ្លួនឯង ជាច្រើនដង មុននឹងប្រើខ្សែតី វាត់នាងនោះ។ យ៉ាងណាមិញ ក្មេងស្រីដែលរងនូវ អំពើហឹង្សានេះ ត្រូវបានគេដឹងថា ជាកូនស្រីរបស់ ស្ដ្រីដែលឈរជេរបញ្ចោរនោះ ដែលមូលហេតុឈានទៅរកនូវ អំពើវាយដំទាំងនេះ ដោយសារតែក្មេងស្រីនេះ គេចសាលារៀន។ នៅក្នុងហេតុការណ៍នោះ ក៏មានអ្នកដំណើរតាមផ្លូវ ជួយឃាត់ស្ដ្រីជាម្ដាយនេះផងដែរ ប៉ុន្ដែនៅតែមិនអាចឃាត់បាន លុះត្រាតែប៉ូលីសមកដល់ ទើបនាងបញ្ឈប់សកម្មភាពរបស់ខ្លួនឯងតែម្ដង។

យ៉ាងណាក្ដីក្មេងស្រីនេះ ត្រូវបានបញ្ជូនទៅកាន់លំនៅដ្ឋានវិញ ជាមួយនឹងឪពុករបស់នាង ហើយនៅពេលនោះ ក៏មានបុគ្គលិកសង្គមកិច្ច ចុះទៅធ្វើការណែនាំ ដើម្បីជៀសវាងពីអំពើហឹង្សា ដែលអាចកើតមានឡើងសារជាថ្មីនោះ។ 

អំពើហឹង្សា គឺជារឿងខុសនឹងច្បាប់ ដែលមានបណ្ដាលប្រទេសជាច្រើន នៅក្នុងសាកលលោក តែងតែធ្វើការផ្សព្វផ្សាយ ទៅកាន់ប្រជាពលរដ្ឋរបស់ខ្លួន ឲ្យជៀសវាងនឹង សកម្មភាពទាំងនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ។

សូមទស្សនាវីដេអូទាំងអស់គ្នា៖

ប្រភពពី សៀងហៃ និង យូធូប

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]