សម្រាប់ប្រិយមិត្តដែលនិយមគាំទ្រវិស័យបាល់ទាត់នោះ គ្មានអ្វីសប្បាយរីករាយជាងការអង្គុយមើល ការប្រកួតបាល់ទាត់ នៅលើកញ្ចក់ទូរទស្សន៍ ជារៀងរាល់ចុងសប្តាហ៍ បន្ទាប់ពីការនឿយហត់ពីការធ្វើការងារ និងសិក្សានោះទេ។

ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញចំនួន ៩០នាទីក្នុងមួយប្រកួតៗ កីឡាករនិមួយៗសុទ្ធតែបានប្រឹងប្រែង បញ្ចេញសមត្ថភាពរៀងៗខ្លួន ដើម្បីជ័យជម្នះរបស់ក្រុម ហើយអ្វីដែលអស្ចារ្យជាងនេះនោះគឺ ការបញ្ចូលសម្លេងរបស់ពិធីករ ដែលមានសមត្ថភាពអត្ថាធិប្បាយយ៉ាងប៉ិនប្រសប់ ញ៉ាំងឲ្យការប្រកួតកាន់តែល្អមើល និងកើនកម្តៅយ៉ាងជក់ចិត្តដិតអារម្មណ៍។

យ៉ាងណាម៉ិញ កាលពីថ្មីៗនេះ ទំព័រដែលតែងតែផ្តល់ការកំសាន្តអារម្មណ៍ ដល់អ្នកនិយមលេងបណ្តាញសង្គមហ្វេសបុក មានឈ្មោះថា Troll Khmer បានបង្កើតនូវវីដេអូច្នៃប្រឌិត គួរឲ្យស្ញើចសរសើរមួយ ដោយបានបញ្ចូលសម្លេងឃ្លីបវីដេអូការស៊ុតបញ្ចូលទីរបស់កីឡាករ Lionel Messi របស់ក្លឹប Barcelona រហូតដល់ទៅប្រាំភាសា ពោលគឺភាសាខ្មែរ ភាសាអង់គ្លេស ភាសាថៃ ភាសាវៀតណាម និងភាសាអេស៉្បាញ។


ស៊ុត.... Goal... បានបន្លឺឡើងយ៉ាងកងរំពង!! បើប្រិយមិត្តចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះវីដេអូនេះ?

ប្រភព៖ Troll Khmer

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]