កម្សាន្ត៖ ជឿជាក់ថាសម្រាប់ ពុកម៉ែបងប្អូនប្រិយមិត្ត ដែលធ្លាប់បានតាមដានខ្សែរឿងភាគខ្មែរ កាលពីជាង១០ឆ្នាំមុន ពិតណាស់ប្រាកដជាធ្លាប់បានទស្សនានៅរឿងភាគ ជាច្រើនមានសឹងគ្រប់រសជាតិក្នុងភាពយន្ត ដែលចូលរួមសម្ដែងដោយ តារាសុទ្ធសឹងតែមានសមត្ថភាព រហូតមកទល់ពេលនេះ ខ្លះក៏នៅបន្តអាជីពសិល្បៈ ខ្លះទៀតក៏បានត់មុខឈឹងតែម្ដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្នុងចំណោមខ្សែភាពយន្តទាំងអស់ ថ្មីៗនេះស្រាប់តែមហាជនចាប់អារម្មណ៍ រឿងភាគខ្មែរ ដែលមានចំណងជើងថា «ខ្ញុំជាអ្នកណា» ដែលជារឿងភាគស្ថិតនៅក្រោមការដឹកនាំសម្ដែងនិងនិពន្ធដោយលោកស្រី ពាន់ ភួងបុប្ផា និង ប៉ុល ពិសី ដែលចាក់ផ្សាយនៅលើទូរទស្សន៍ ស៊ីធីអិន CTN ផងដែរ ។
គួរបញ្ជាក់ផងដែរថា រឿងភាគមួយនេះផងដែរគឺជាប្រភេទរឿងបែប «ស្រីស្រលាញ់ស្រី» ដែលសព្វថ្ងៃគេនិយមហៅថា GL និងជារឿងដំបូងគេនៅក្នុងប្រទេសកម្ពុជាយើងដែលចូលរួមសម្ដែងដោយ អ្នកនាង នី មុល្លីកា នឹង អ្នកនាង កែវ ស្រីនាង។ ពោលបើនិយាយពីសម្រស់ សព្វថ្ងៃរបស់តារាស្រីពីរដួងនេះ វិញហាក់មិនប្រែប្រួលទៅណាសោះ គឺនៅតែក្មេង សាច់ចាំក្មេងជាងវ័យដដែល ខណៈដែលម្នាក់ៗ មានវ័យក៏ក្រែលទៅហើយ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖