ទីកន្លែងដ៏មានប្រជាប្រិយភាពមួយ ស្ថិតនៅលើកោះហាវៃ ដែលមានឈ្មោះថា ជណ្តើរ Haʻikū បានទទួលការចាប់អារម្មណ៍ មិនតិចនោះទេ ពីសំណាក់ភ្ញៀវទេសចរ ជាច្រើន។

វាជាតំបន់ធម្មជាតិមួយ ដែលមានជ្រលងភ្នំខ្ពស់ៗ និងមានកាំជណ្តើរជាច្រើន ត្រូវបានសាងសង់ដាក់លើនោះ សំរាប់ជាផ្លូវធ្វើដំណើរ ឆ្លងកាត់ភ្នំ និងដើម្បីអោយ ភ្ញៀវទេសចរ ឡើងទៅលើនោះ អាចមើលឃើញនូវ ទេសភាពដ៏ស្រស់ត្រកាល។ ជណ្តើរទាំងនោះ មានចំនួនសរុប ចំនួន ៣៩២២ កាំ ព្រមទាំងមានកម្ពស់  ៨៥៣ម៉ែត្រ ហើយត្រូវបានគេស្គាល់ និង ឲ្យឈ្មោះវាមួយទៀតថា ជាជណ្តើរឡើងទៅកាន់ឋានសួគ៌ (Stairway to Heaven)។ គួររំលឹកផងដែរថា ជណ្តើរដំបូងបំផុត ត្រូវបានសាងសង់ឡើង ក្នុងសម័យសង្គ្រាមលោកលើកទី២ និង ធ្វើអំពីឈើ តែប៉ុណ្ណោះ ដែលមានគោលបំណង សំរាប់ជាជំនួយ ក្នុងការអូសខ្សែកាប អង់តែន ពីជ្រលងភ្នំមួយ ទៅជ្រលងភ្នំមួយទៀត។ ចង់ជ្រាបកាន់តែច្បាស់ ថាទីនោះមានទេសភាពស្រស់ស្អាត និង គួរអោយស្រៀវយ៉ាងណានោះ សូមទស្សនាកំសាន្ត នូវរូបភាព និង វីដេអូខាងក្រោម ទាំងអស់គ្នា៖














តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]