កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន Nissan របស់ជប៉ុន បានធ្វើការបង្ហាញជូន ជាលើកដំបូង នូវបច្ចេកវិទ្យាដ៏ទំនើប បំពាក់ជាមួយ នឹងរថយន្ត នៅព្រឹត្តិការណ៍ CEATEC ឆ្នាំ២០១៣ ក្នុងប្រទេសជប៉ុន។

ក្រុមហ៊ុន Nissan បានអួតបង្ហាញ នូវសមត្ថភាពរថយន្តដ៏ទំនើបរបស់ខ្លួន ដែលមានបំពាក់នូវបច្ចេកវិទ្យា គ្មានមនុស្សបើក។ រថយន្តម៉ាក Nissan Leaf ត្រូវបានបង្កើតឡើង ជាមួយបច្ចេកវិទ្យា autonomous driving សំរាប់ការបើកបរ នៅក្នុងទីក្រុង។ វាមានឧបករណ៍ កាំរស្មីសំរាប់ស្កេន ចំនួន ៥ និង កាមេរ៉ា ចំនួន ៥គ្រឿង ផងដែរ ដែលអាចអោយរថយន្ត ស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន ថាមានអ្វីខ្លះ ហើយចំណែកឯ បច្ចេកវិទ្យា AI វិញ មានមុខងារក្នុងការ កំណត់ចលនារបស់រថយន្តផ្សេងៗទៀត ដែលកំពុងតែចរាចរណ៍លើផ្លូវ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan កំពុងស្ថិតនៅ ក្នុងដំណាក់កាល សាកល្បងនៅឡើយទេ ដោយក្នុងនោះដែរ ក្រុមហ៊ុនមួយនេះ ទើបនឹងទទួលបាន ស្លាកលេខអនុញ្ញាត ពីសំណាក់រដ្ឋាភិបាលប្រទេសជប៉ុន ដែលអាចធ្វើការសាកល្បងធ្វើតេស្ត រថយន្តរបស់ខ្លួននេះ តាមដងផ្លូវនានា នៅក្នុងប្រទេសជប៉ុនបាន ហើយតាមការគ្រោងទុក រថយន្តបំពាក់បច្ចេកវិទ្យា ដ៏ទំនើបនេះ អាចនឹងផលិតលក់លើទីផ្សារ ក្នុងឆ្នាំ ២០២០ នាពេលខាងមុខ។

តើប្រិយមិត្តយល់យ៉ាងណាដែរ?



ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]