នេះគឺជាបច្ចេកវិទ្យាដ៏ថ្មីប្លែកមួយ ដែលអាចឲ្យអ្នកហែលទឹកទាំងអស់ ស្ដាប់ចម្រៀងនៅក្នុងទឹកបាន ដោយបញ្ជូនសម្លេង ចូលទៅតាមឆ្លឹងលលាដ៍ក្បាលរបស់មនុស្សតែម្ដង។

កាសចម្រៀងមួយនេះគេបានឲ្យឈ្មោថា Neptune Headphone ដែលអាចបញ្ជូនរលកសម្លេងទៅក្នុងត្រចៀក តាមរយៈឆ្អឹងថ្ពាល់ ដែលធ្វើឲ្យមនុស្សអាចស្ដាប់លឺ សំលេងនៅក្នុងខួរក្បាលគេបាន។ ឧបករណ៍ចម្រៀងមួយនេះ វាមានលក្ខណៈដូចគ្នានឹង ការទំនាក់ទំនងគ្នារបស់ពួកសត្វផ្សោត (Dolphins) និងពួកត្រីបាឡែន ទាក់ទងគ្នាអញ្ចឹងដែរ តាមរយៈសម្លេងរំញ័រ។

កាសស្ដាប់ចម្រៀងមួយនេះ យកលំនាំតាមឧបករណ៍ភ្លេង កាលពីឆ្នាំ ១៩៧០ ដែលបញ្ជូនសម្លេងភ្លេង តាមរយៈឆ្អឹងកាំបិត វាខុសគ្នាត្រង់ ឧបករណ៍ថ្មីនេះអាចប្រើប្រាស់ក្នុងទឹកបាន។ Neptune Headphone ពាក់វានៅពីមុខត្រចៀក សំលេងរបស់វា និងបញ្ជូនតាមរយៈឆ្អឹងថ្ពាល់ ទៅក្នុងត្រចៀក ដែលធ្វើឲ្យអ្នកមានអារម្មណ៍ថា ចម្រៀងកំពុងតែលឺនៅក្នុងខួរក្បាលរបស់អ្នក។ វាអាចផ្ទុកចម្រៀងបានរហូតដល់ ១,០០០បទ មានតម្លៃ ១៥០ដុល្លារ បើចង់ទិញអាចចូលទៅកាន់ finisinc.com។

តើប្រិយមិត្តយល់យ៉ាងណាចំពោះបច្ចេកវិទ្យាថ្មីមួយនេះ?





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]