ទោះបីជា មានឋានៈធំប៉ុណ្ណា ឬ ក៏មាន យសសក្ដិយ៉ាងណា ក៏មិនអាចរួចផុតពីច្បាប់បានដែរ ប្រសិនបើជននោះប្រព្រឹត្តខុសនោះ។

ជាក់ស្ដែង ដូចជានៅប្រទេសចិន កូនលោក ឧត្តមសេនីយ៍ Li Shuangjiang ដែលមាន ឈ្មោះថា Li Tianyi និងមាន អាយុទើបតែ ១៧ឆ្នាំនោះ បានត្រូវកាត់ទោស អោយជាប់ពន្ធនាគារ រយៈពេល ១០ឆ្នាំ ពីបទរំលោភបូក រួមជាមួយនឹងបក្ខពួក មិត្តភក្ដិគេ បួននាក់ទៀត។

ករណីរំលោភ និង វាយដំនេះ ផ្ដើមចេញពីពួកគេ បានទៅបារមួយកន្លែង នៅក្នុងទីក្រុងប៉ីជីង ហើយបាននាំនារីវ័យក្មេងម្នាក់ អាយុប្រហែលជា ១៨ឆ្នាំ ឡើងទៅអូតែល ហើយពួកគេបានចាប់រំលោភជាក្រុម និង វាយដំ ធ្វើទារុណកម្មផ្លូវភេទ ទៅលើនារីម្នាក់នោះ។

ទោះបីជា ក្មេងប្រុសម្នាក់នេះ ប្រកែក ថាអ្វីៗគឺមកពីស្រវឹង និង មិនទទួលស្គាល់ទង្វើរបស់ខ្លួនក៏ដោយ ក៏តុលាការ សំរេច កាត់ទោស ក្រុមពួកគេ អោយនៅក្នុងគុក រយៈពេល១០ឆ្នាំ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?





ដោយ ជាតា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]