ចាប់តាំងពីថ្ងៃទី ២០ កញ្ញា មក អ្នកប្រើប្រាស់ជាច្រើន នៅជុំវិញពិភពលោក បានសំរុកទិញ ផលិតផល ទួរស័ព្ទស្មានហ្វូន ជំនាន់ថ្មី របស់ក្រុមហ៊ុនអេបផល iPhone 5S ដែលមកដល់ពេលនេះ នៅតែបន្តមានអ្នកទិញយ៉ាងច្រើនដដែល។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ មានទូរស័ព្ទ iPhone 5S ពណ៌មាស មួយគ្រឿង បានដាក់លក់ និង មានការដេញថ្លៃ នៅលើគេហទំព័រ eBay ប៉ុន្តែអ្វីដែលមិននឹកស្មាន ដល់នោះ គឺតម្លៃនៃការដេញថ្លៃ បានឡើងដល់ទៅ ១០,០០០ ដុល្លារអាមេរិក ឯណោះ។ សំរាប់ iPhone 5S 16GB មួយគ្រឿងនេះ ជាទូរស័ព្ទធម្មតាតែប៉ុណ្ណោះ មិនមែនធ្វើ ពីមាសមែនទែន អ្វីនោះទេ តែដោយសារ ការដេញថ្លៃ ចង់ឈ្នះគ្នា ទៅវិញទៅមក ទើបធ្វើអោយតម្លៃ ឡើងខ្ពស់កប់ពពកបែបនេះ។ ក្នុងនោះដែរ នៅមុនពេលដល់ម៉ោង បិទការដេញថ្លៃ បន្តិចនោះ តម្លៃ iPhone 5S មួយគ្រឿងនេះ នៅត្រឹម ១ម៉ឺនដុល្លារគត់ ប៉ុន្តែស្រាប់តែមាន អ្នកដេញថ្លៃម្នាក់ទៀត បន្ថែមពីលើនោះ ១០០ ដុល្លារអាមេរិក ថែមទៀត ឡើងដល់ ១០,១០០ ដុល្លារអាមេរិក ក្លាយជាអ្នកឈ្នះ ក្នុងការដេញថ្លៃ នេះតែម្តង។

តើប្រិយមិត្តយល់យ៉ាងណាដែរ?





ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]