បុរសជនជាតិម្នាក់ ទើបតែទទួលបានច្រមុះថ្មី ដែលត្រូវបានគ្រូពេទ្យបណ្ដុះលើថ្ងាសរបស់គេ។ បុរសម្នាក់នេះមានឈ្មោះថា XiaoLian កំពុងតែរងចាំការវះកាត់ ផ្លាស់ប្ដូរច្រមុះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ទម្រង់ការនេះត្រូវបានធ្វើឡើងនៅមន្ទីរពេទ្យមួយក្នុងក្រុង FuZhou ខេត្ត FuJian ប្រទេសចិន។ លោក XiaoLian មានអាយុ ២២ឆ្នាំ បានខូចច្រមុះកាលពីឆ្នាំ ២០១២ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ ដោយសារតែច្រមុះរបស់គាត់ រងការខូចខាតខ្លាំងពេក មិនអាចធ្វើការវះកាត់កែកុនបាន គ្រូពេទ្យក៏សម្រេចចិត្ត បណ្ដុះច្រមុះថ្មីឲ្យគាត់តែម្ដង។ ច្រមុះថ្មីត្រូវបានបណ្ដុះនៅពីលើថ្ងាស របស់លោក XiaoLian ដែលនឹងត្រូវកាត់ចេញ និងធ្វើការវះកាត់ឲ្យលោក XiaoLian ក្នុងពេលឆាប់ៗនេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ការព្យាបាលដ៏ទំនើបនេះ? សូមទស្សនាវីដេអូខាងក្រោម៖



កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]