ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ មកពីប្រទេស Guatemala បានទទួលនូវកាដូរដ៏ពិសេសមួយ គឺការស្ដាប់លឺដំបូងបង្អស់ កាលពីថ្ងៃច័ន្ទ ហើយបានស្រក់ទឹកភ្នែក ខណៈពេលដែលនិយាយ Skype ជាមួយក្រុមគ្រួសាររបស់គេ។

កុមារា Jenri Rivera ដែលថ្លង់តាំងពីកំណើត មានឱកាសទៅធ្វើការវះកាត់ព្យាបាល នៅសហរដ្ឋអាមេរិក ជាមួយនឹងក្រុមវេជ្ជបណ្ឌិត ដែលជួយគេដោយមិនថ្លៃ នៅទីក្រុង Fort Wayne រដ្ឋ Indiana អាមេរិក។ កាលពី ៣ឆ្នាំមុន Jenri បានជួបនឹងក្រុមអ្នកធ្វើការស្ម័គ្រចិត្តនៅ Guatemala សហរដ្ឋអាមេរិក។ បុរសម្នាក់នោះ បាននិយាយទៅគាត់ Jenri ហើយគាត់បានដឹងថា Jenri មិនអាចស្ដាប់បាន តែវាមិនទាន់ឈានដល់ចំនុចអាក្រក់នោះទេ ហេតុដូចនេះហើយ ទើបគាត់បាន ធ្វើការសាកសួរពីប្រវត្តរបស់ Jenri ដែលថ្លង់តាំងពីកំណើត។

គាត់បានទៅសុំ ម្ដាយឪពុករបស់ Jenri ដើម្បីយកគេទៅពិនិត្យនៅឯសហរដ្ឋអាមេរិក ដែលមានអ្នកជួយឧបត្ថមប្រាក់ពី Advanced Bionics ចំនួន ៤០,០០០ដុល្លារ ក្នុងការព្យាបាលជំងឺថ្លង់របស់ Jenri។ រីឯវេជ្ជបណ្ឌិតដែលនឹងធ្វើការ ព្យាបាលឲ្យ Jenri គឺលោកវេជ្ជបណ្ឌិត Tina Sheehan ធ្វើការផ្នែកត្រចៀក នៅមន្ទីរពេទ្យ។

ពិតជាអស្ចារ្យណាស់ Jenri ពិតជាអាចស្ដាប់លឺ នៅពេលដែលលោកវេជ្ជបណ្ដិត ធ្វើការសាកល្បងវាយតុ ហើយមើលពីសកម្មភាព របស់ Jenri។ Jenri ត្រូវការស្នាក់នៅ នៅសហរដ្ឋអាមេរិកជាច្រើនខែ ដើម្បីឲ្យគ្រូពេទ្យធ្វើការពិនិត្យ និងបង្រៀនឲ្យគេចេះស្ដាប់ ស្គាល់សំលេង និងនិយាយស្ដី។

យ៉ាងណាមិញ Jenri ក៏បានធ្វើការទាក់ទង ទៅក្រុមគ្រួសាររបស់គេ តាមរយៈ Skype ផងដែរ ដែលធ្វើឲ្យរូបគេ និងក្រុមគ្រួសាររបស់គេ សប្បាយរហូតដល់ស្រក់ទឹកភ្នែក ពេលដែលនិយាយជាមួយគ្នា។

បច្ចេកវិទ្យារបស់មនុស្សយើង ឥលូវពិតជារីកចម្រើនមែន អាចធ្វើឲ្យមនុស្សថ្លង់ពីកំណើត ស្ដាប់លឺបាន។ តើប្រិយមិត្តយល់យ៉ាងណាចំពោះ រឿងមួយនេះ? 





កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]