ប្រិយមិត្តដែលនិមយប្រើប្រាស់ទូរស័ព្ទ របស់ក្រុមហ៊ុនអេផល ប្រាកដជាដឹងហើយថា ទូរស័ព្ទ iPhone 5s មានលក្ខណៈអស្ចារ្យថ្មី ដោយប្រើប្រាស់ស្នាមម្រាមដៃ ដើម្បីធ្វើការដោះកូដទូរស័ព្ទ (unlock)។

លេខសម្ងាត់អាចធ្វើការផ្លាស់ប្តូរដោយសេរី តាមចំណង់ចំណូលចិត្ត ប៉ុន្តែស្នាមម្រាមដៃវិញ មិនអាចផ្លាស់ប្តូរបានទេ ដោយសារតែ Senator របស់ទូរស័ព្ទនេះ បានផ្តិតពុម្ពគម្រូស្នាមម្រាមដៃនេះ ជាប់នៅក្នុងទូរស័ព្ទជានិច្ច។ ដោយហេតុនេះហើយ ទើបអតិថិជនទូរស័ព្ទ iPhone 5s មានការបារម្ភយ៉ាងខ្លាំងពីការ hack ស្នាមម្រាមដៃនេះ ដែលវាអាចប៉ះពាល់ដល់សុវត្ថិភាព និងឯកសារសំខាន់ៗ របស់ពួកគេ។

ឆ្លើយតបនឹងក្តីកង្វល់នេះ ក្រុមហ៊ុនអេផលបានប្រកាសផ្តល់ជាប្រាក់រង្វាន់ប្រហែល ២០ ០០០ដុល្លារ សម្រាប់បុគ្គលណាដែលអាចធ្វើការ hack ស្នាមម្រាមដៃនេះមុនគេបង្អស់ ដើម្បីបញ្ចៀសនូវបញ្ហាផ្សេងៗ កើតឡើងជាយថាហេតុ។ ក្នុងនោះអគ្គនាយកក្រុមហ៊ុនអេផល លោក Tim Cook ក៏បានផ្តល់អនុសាសន៍ខ្លីៗដល់អតិថិជនផងដែរថា អតិថិជនរមែងតែងតែប្រើប្រាស់ការ lock ទូរស័ព្ទផ្ទាល់ខ្លួន ដើម្បីបញ្ចៀសនូវបញ្ហាបាត់បង់ និងលួចមើលផ្សេងៗ ប៉ុន្តែប្រសិនបើលោកអ្នកបារម្ភពីការ hack ស្នាមម្រាមដៃនោះ លោកអ្នកក៏អាច disable មុខងារនេះ ប្តូរមកជាការប្រើប្រាស់លេខកូដសម្ងាត់ ៤ខ្ទង់ធម្មតាវិញ ដើម្បីធ្វើការ unlock ទូរស័ព្ទផងដែរ។




តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]