ថ្ងៃនេះ ខ្មែរឡូតនឹងណែនាំរថយន្ត LAMBORGHINI ដែលមានតម្លៃថ្លៃជាងគេបង្អស់នោះគឺរថយន្ត ឡាំប៊ូគីនី VENENO ស៊េរីថ្មី ដែលមានតម្លៃរហូតដល់ ៤.៧លាន ដុល្លារសហរដ្ឋអាមរិក។

រថយន្ត LAMBORGHINI VENENO មួយគ្រឿងនេះមានរូបរាងស្រដៀងនឹងសត្វប្រជៀវ ជាមួយនឹងកន្លែងអង្គុយពីរធំទូលាយ និងមានទម្ងន់ជាង ១៤៤៦គីឡូក្រាម។ កម្លាំងម៉ាស៊ីនរបស់រថយន្តមួយគ្រឿងនេះ គឺមានរហូតដល់ ១២ម៉ាស៊ីន ស្មើនឹង ៧៥០ កម្លាំងសេស ដែលអាចឲ្យរថយន្តនេះបង្កើន ល្បឿនអតិបរមា រហូតដល់៣៥៥គីឡូម៉ែតក្នុងមួយម៉ោង ដោយចំណាយរយៈពេលតែ២.៨វិនាទីតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា រថយន្ត LAMBORGHINI VENENO មួយនេះ មានចំនួនកំណត់តែ ៩គ្រឿងប៉ុណ្ណោះ ដោយមាន៣ជម្រើស តាមពណ៌នៃទង់ជាតិរបស់ប្រទេសអ៊ីតាលី ដូចជា ពណ៌ស ពណ៌ក្រហម និងពណ៌បៃតងជាដើម។














តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរថយន្ត LAMBORGHINI VENENO មួយនេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]